កីឡា​ការិនី​តេក្វាន់ដូ​ខ្មែរ-អាមេរិក Cassie Tubbs បាន​យក​ឈ្នះ​លើ​​​កីឡា​ការិនី​Zoya Sabir របស់​ប្រទេស​ប៉ាគីស្ថាន ដោយ​លទ្ធផល ៣៩ទល់១ ក្នុង​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក​Tokyo 2020 Olympic Gamesដែល​ធ្វើ​ឡើង​នៅ​​ទីក្រុង Amman ប្រទេស​ហ្សកដានី នា​រសៀល​​ថ្ងៃ​សៅរ៍ ទី២២ ខែ​ឧសភា ឆ្នាំ​២០២១ នេះ។

លទ្ធផល​ប្រកួត​ក្នុង​វិញ្ញាសា​-៥៧គីឡូក្រាម ​ជា​បណ្ដោះអាសន្ន​មាន​ដូចជា៖
-Zoya Sabir (ប៉ាគីស្ថាន) ១-៣៩ Cassie Tubbs (កម្ពុជា)
-Law Sin Yi (ហុងកុង) ០-១៤ Nahid Kiani (អ៊ីរ៉ង់)
-Natali Hamaidi (ហ្សកដានី) ៣២-៦​ Layan Jaber (ប៉ាឡេស្ទីន)
-Pauline Lopez (ហ្វីលីពីន ) ប៉ះ Aya Al-Jarayhe (ស៊ីរី)
-Dunya Abutaleb (កាហ្សាស្ថាន) ប៉ះ Laetitia Aoun (លីប៉ង់)
-Trần Thị Ánh Tuyết (វៀតណាម) ប៉ះ Jennifer Lay (ទីម័រខាងកើត)

គូ​ប្រកួត​វគ្គ​៨នាក់​ចុងក្រោយ​រក​ឃើញ​ជា​បណ្តោះអាសន្ន​ហើយ​ដែរ​គឺ៖
-Phannapa Harnsujin (ថៃ) ប៉ះ Nahid Kiani (អ៊ីរ៉ង់)
-Natali Hamaidi (ហ្សកដានី) ប៉ះ​Cassie Tubbs (កម្ពុជា)

អ្នក​ឈ្នះ​ជើង​ឯក​និង​ជើង​ឯក​រង​ នៅ​ក្នុង វិញ្ញាសា​-៥៧គីឡូក្រាម នឹង​ទទួល​បាន​សំបុត្រ​យន្តហោះ​ដោយ​ស្វ័យប្រវត្តិ​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ប្រកួត​​Tokyo 2020 Olympic Games។ ​

សូម​បញ្ជាក់​ថា​កម្ពុជា បាន​បញ្ជូន​អត្តពលិក​២រូប​ទៅ​ចូលរួម​ប្រកួត ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក ឆ​យ យ៉ុង​សុក ជា​គ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ។ ចំពោះ​​កីឡាករ វ៉ា មិថុនា ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​នេះ​ពី​ម្សិលមិញ៕

Telegram-Troryorng
Share.