ក្រុមម្ចាស់ផ្ទះ U23 វៀតណាម ទទួលបាន៣ពិន្ទុពីការប្រកួតបើកឆាក ក្រោយលត់ U23 ឥណ្ឌូនេសុី ក្នុងលទ្ធផល ៣-០ នៅ​កីឡដ្ឋាន Việt Trì Stadium ក្នុង​ខេត្ត Phú Thọ កាលពីម្សិលមិញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

លុះឈានដល់វគ្គទី២រឿងរ៉ាវគួរឲ្យភ្ងាក់ផ្អើលនោះគឺលោក Shin Tae-yong បានផ្លាស់ប្តូរ Ronaldo វ័យទើបតែ១៧ឆ្នាំ ប៉ុណ្ណោះ ចូលលេងនៅនាទី៦២’ អំឡុងពេលវៀតណាម កំពុងនាំមុខក្នុងលទ្ធផល ១-០។

Ronaldo ឈ្មោះពេញ Ronaldo Joybera Junior Kwateh ពាក់អាវលេខ៩ លេងតំណែងជាខ្សែប្រយុទ្ធ កើតនៅឆ្នាំ២០០៤ ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឥណ្ឌូនេសុី U19, U23 និងឈុតធំ គិតត្រឹមវ័យ១៧ឆ្នាំ ប៉ុន្តែមិនដែលស៊ុតបញ្ចូលទីឡើយ៕

Share.