សិល្បៈ- តារា​សម្ដែង​ និង​ជា​តារា​ចម្រៀង​ភេទ​ទី៣​ លោក​ ម៉ាដូណា បាន​បង្ហោះ​រូប​ថត​​នៅ​ពី​មុខ​ហាង​ពេជ្រ​ដ៏ធំ​មួយ​មាន​ឈ្មោះ​ថា​ «ហាង​ពេជ្រ​ ម៉ាដូណា ហេង GIA» ព្រម​ទាំង​និយាយ​ថា​ជា​របស់​ខ្លួន​និង​សង្សារ​​នៅ​លើ​បណ្ដាញ​ទំ​នាក់​ទំនង​សង្គម​ រហូត​អ្នក​គាំទ្រ​​និង​មិត្ត​ភក្តិ​ចូល​មក​អបអរសាទរ​គ្រប់​គ្នា​។ យ៉ាង​ណា​មិញ​ហាង​នេះបាន​រលាយ​បាត់​រូប​រាង​ហើយ​ ដោយ​សារ​តែ​លោក​ចាញ់បោក​គេ​។ នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក​ ម៉ាដូណា ដោយ​ផ្ទាល់។​

មួយ​រយៈ​នេះតារា​ភេទ​ទី​៣​ ម៉ាដូណា ​ហាក់​ដូច​ជា​ជួប​រឿង​ស៊យ​ផ្ទួន​ៗ​ រហូត​ធ្វើ​ឱ្យ​តារា​រូប​នេះ​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​តាមរយៈ​បណ្ដាញ​សង្គម​ជា​រឿយ​។ មុន​នឹង​ទម្លាយ​រឿង​ហាង​ត្រូវ​រលាយ​ដោយ​សារ​តែ​ខ្លួន​ចាញ់​បោក​សម្ដី​អួតអាង​នោះ​ ម៉ាដូណា​ ធ្លាប់​ចេញ​មក​និយាយ​មុន​នេះ​បន្តិច​ដែរ​ថា​ខ្លួន​បាន​ដាច់​ចិត្ត​កាត់​ផ្ទះ​អស់​១​ខ្នង​នៅ​ខេត្ត​សៀម​រាប​ ដោយ​សារ​តែ​ត្រូវ​ចេញ​សង​គេ​រឿង​តុងទីន​ និង​បំណុល​ការ​ប្រាក់​ជា​ច្រើន​ទៀត​។

«នេះជាហាងលក់ពេជ្ររបស់ខ្ញុំនឹងប្តីខ្ញុំ😊 ហើយក៍គ្មានអ្វីចំលែកដែរក្នុងការហក់លោតបើកហាងលក់ពេជ្រនេះ😅 ដែលខ្ញុំបានបើកហាងលក់ពេជ្រ ព្រោះតាំងពីដើមគ្រួសារខ្ញុំជាអ្នកបើកលក់មាសផ្លាកទីងនៅផ្សារតូច 🌼ហើយខ្ញុំផ្ទាល់ក៍សំរេចចិត្តបើកហាងនេះទៅ វាជាការងារក្រៅពីសិល្បះ🌼😅តែពេលនេះហាងរបស់ខ្ញុំត្រូវក្យ័យធន ដោយសារការទុកចិត្តអោយដេញតុងទីងនឹងរាប់អានចំពោះមនុស្សខុសជាច្រើន🔥🐉ខ្ញុំមានពាក្យផ្តាំផ្ញើ ប្រយ័ត្នពួកអួត សូមកុំទុកចិត្តត្រឹមតែពាក្យសំដីនឹងរូបភាពខាងក្រៅ ជៀសវាងមានវិបត្តិសារីដូចខ្ញុំ🐉»

«😂ថ្ងៃនេះខ្ញុំហូរទឹកភ្នែក កាត់ផ្ទះអស់១ទៀតហើយ❤️នេះជាផ្ទះរបស់ខ្ញុំនៅសៀមរាប❤️ដែលប៉ាម៉ាក់របស់ខ្ញុំរស់នៅជារៀងរាល់ថ្ងៃ 😊ដោយសារខ្យល់អាកាស់ល្អទើបគាត់មិនចង់មកនៅភ្នំពេញវិញ 😊តែពេលនេះខ្ញុំត្រូវបានកាត់ផ្ទះនេះអោយគេដោយសារចេញសងគេរឿងតុងទីង 😅នឹងបំណុលការប្រាក់ជាច្រើន 😅សុំទោសប៉ាម៉ាក់ កូននឹងរកផ្ទះដែលស្រលះនឹងធំទូលាយជាងនេះសំរាប់អ្នកទាំងអស់គ្នា ឆាប់ៗនេះ ❤️🔥លុយញើសឈាមខ្ញុំ អ្នកធ្វើបាបខ្ញុំ អ្នកនឹងបានមកវិញនៅភាពវិនាសព្រាត់ប្រាស់ ខ្ញុំជឿលើអំពើបាបចុះអ្នកទាំងអស់គ្នាវិញ🔥Madona Cute»

អត្ថបទទាក់ទង៖

Share.