ថៃ-នាយកសាលារៀនម្នាក់បានចេញមុខមកទម្លាយថា លោកនិងគ្រូៗប៉ុន្មានទៀត ត្រូវជំពាក់បំណុលធានាគារវ័នក ជំនួសម្ដាយរបស់តារាប្រុស Kitipat Rattanaseranee ក្នុងទំហំទឹកប្រាក់ជិត ២លានបាត ដែលម្ដាយតារាប្រុសរូបនេះបានបោកគ្រាប់បែក មិនព្រមទទួលខុសត្រូវ។

លោកនាយកឈ្មោះ Sima Pitakkamonrat មានវ័យ ៦៨ ឆ្នាំជាអតីតនាយកសាលា Mae Long Noi ក្នុងខេត្ត Chiang Mai បានចេញមុខទម្លាយពីរឿងរបស់ម្ដាយតារាប្រុសរូបនេះថា ម្តាយតារាវ័យរូបនេះជាគ្រូបង្រៀន និងជាសមាជិកគណៈកម្មាធិការក្រុមគ្រូបង្រៀនប្រចាំសាលា បានខ្ចីប្រាក់ធានាគារ ២លានបាត ក្នុងគម្រោងទិញផ្ទះឱ្យគ្រូបង្រៀនម្នាក់ទៀត ដែលនៅក្នុងនោះមានគ្រូៗដែលជាសមាជិកចេញមុខធានាចំនួន ៨នាក់។ ម្ដាយតារាប្រុសរូបនេះបានបោកគ្រាប់បែក និងមិនព្រមសងលុយធានាគារ រហូតដល់បំណុលកាន់តែកើនឡើង តម្លៃការប្រាក់វ័នក ទោះជាត្រូវសងរហូតដល់ថ្ងៃស្លាប់ក៏នៅមិនទាន់អស់ឡើយ។

ចេញពីករណីនេះដែរ មានភរិយាគ្រូបង្រៀនម្នាក់បានដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះខ្វាយខ្វល់ពីការសងបំណុល ហើយលោកនាយកសាលាត្រូវពិការដោយសារការរឹបអូសទារបំណុល។ តារាសម្ដែងប្រុស Kitipat Rattanaseranee បានទទួលស្គាល់នៅមុខតុលាការថា ម្ដាយរបស់ខ្លួនពិតជាជំពាក់បំណុល ប៉ុន្តែបែរជាមិនទទួលសងបំណុលជំនួសនោះទេ ហើយកាន់តែរស់នៅប្រើជីវិតឡើងអភិជន បង្ហោះនៅលើបណ្ដាញសង្គមអួតប្រាប់មហាជនពីរឿងទិញរថយន្តស៊េរីទំនើបឱ្យសង្សារ មានស្លាកលេខពណ៌ក្រហម ដែលជាស្លាកលេខពិសេសតម្លៃថ្លៃ។

ក្រឡេកមកមើលនៅលើអ៊ីនស្ដាក្រាមរបស់តារាប្រុសរូបនេះវិញ បានបង្ហោះថា បានបង្ហោះរូបភាពរថយន្តស៊េរីទំនើប Porsche ស្លាកលេខពណ៌ក្រហម ជាមួយ Caption រៀបរាប់ពី Aniversary 3ឆ្នាំជាមួយមិត្តស្រីថែមទាំងដាក់ Hashtag ថា #ខ្ញុំនឹងបង់ប្រាក់រហូតដល់ក្ស័យធន។ ក្រៅពីនេះ តារាប្រុស Kitipat ក៏បានបង្ហោះអួតពីជីវិតហាយសូ និងទិញកាដូថ្លៃឱ្យគូស្នេហ៍ផងដែរ។

តារាប្រុស Kitipat Rattanaseranee ទើបតែបង្ហាញមុខថតភាពយន្តថ្មីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៨ ដែលមានចំណងជើង​ថា ៖ «សឹកស្នេហ៍ក្រៃថោង ឆារ៉ាវ៉ាន់ » ជាប្រភេទរឿងភាគបុរាណ។

សូមទស្សនា Top News៖

Share.