ដើម្បីជាការ តបស្នងសងគុណជូនអ្នកម្ដាយលោក ឆន សុវណ្ណារាជ បានកោរសក់ដើម្បីបួសមុខភ្លើងជូនដំណើរដួងវិញ្ញាណក្ខន្ធអ្នកម្ដាយរបស់លោក។
តារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ បានបាត់បង់អ្នកម្ដាយដ៏មានគុណ នេះដោយសារតែជំងឺលើសឈាមនិងគាំងបេះដូង ដោយសពបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ 59E0 ផ្លូវលំលេខ 5 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ 1 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឆន សុវណ្ណារាជ គឺជាអ្នកសិល្បៈមួយរូបដែលត្រូវបានមហាជននិងអ្នកជុំវិញខ្លួនមើលឃើញថាកូនប្រុសមួយរូបដែលគោរពស្រលាញ់ចំពោះអ្នកមានគុណជាទីបំផុត ព្រោះលោកតែងតែមានជាកាដូជូនចំពោះអ្នកមានគុណមិនថាជាមាសឬកាបូប Brand នៅក្នុងឱកាសពិសេសៗជានិច្ច។
ក្នុងនាមជាកូនប្រុសលោក ឆន សុវណ្ណារាជបានកោរសក់បួសមុខភ្លើង ដើម្បីជាកិច្ចដឹងគុណនិងជូនដំណើរដួងវិញ្ញាណក្ខន្ធអ្នកម្ដាយទៅកាន់ទីឋានបរមសុខ។

លោកបានប្រកាសគោរពអញ្ជើញ បងប្អូន សាច់ញាតិ ដែលចង់អញ្ជើញចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោកអាចអញ្ជើញទៅតាមអាស័យដ្ឋានខាងលើឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 096 660 9606 / 077 399 399៕
