ដើម្បី​ជា​ការ តបស្នង​សងគុណ​ជូន​អ្នក​ម្ដាយ​លោក​ ឆន​ សុវណ្ណារាជ ​បាន​កោរ​សក់​ដើម្បី​បួស​មុខ​ភ្លើង​ជូន​ដំណើរ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ម្ដាយ​​របស់​លោក​​។​

​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ផលិតកម្ម​ហង្សមាស​ លោក​ ​ឆន សុវណ្ណរាជ​ ​បាន​បាត់​បង់​អ្នក​ម្ដាយ​ដ៏​មាន​គុណ​​ នេះ​ដោយសារ​តែ​ជំងឺ​លើស​ឈាម​និង​គាំង​បេះដូង ​ដោយ​សព​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​ផ្ទះ​លេខ​ 59E0​ ​ផ្លូវ​លំ​លេខ​ ​5 ​ភូមិ​ទួល​សំពៅ​ ​សង្កាត់​ទួលសង្កែ​ ​1​ ខណ្ឌ​ឬស្សីកែវ​ ​រាជធានី​ភ្នំពេញ​។​

លោក​ ឆន​ សុវណ្ណារាជ​ គឺ​ជា​អ្នក​សិល្បៈ​មួយ​រូប​ដែល​ត្រូវ​បាន​មហាជន​និង​អ្នក​ជុំវិញ​ខ្លួន​មើល​ឃើញ​ថា​កូន​ប្រុស​មួយ​រូប​ដែល​គោរព​ស្រលាញ់​ចំពោះ​អ្នក​មានគុណ​ជា​ទី​បំផុត​ ព្រោះ​លោក​តែងតែ​មាន​ជាកាដូ​ជូន​ចំពោះ​អ្នក​មាន​គុណ​មិន​ថា​ជា​មាស​ឬ​កាបូប​ Brand នៅ​ក្នុង​ឱកាស​ពិសេស​ៗ​ជា​និច្ច​។​

​ក្នុង​នាម​ជា​កូន​ប្រុស​លោក​ ឆន​ សុវណ្ណារាជ​បាន​កោរសក់​​បួស​មុខ​ភ្លើង​ ដើម្បី​ជា​កិច្ច​ដឹង​គុណ​និង​ជូន​ដំណើរ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ម្ដាយ​ទៅ​កាន់​ទីឋាន​បរមសុខ​។​

លោក​បាន​ប្រកាស​គោរព​អញ្ជើញ​ បងប្អូន​ សាច់ញាតិ​ ដែល​ចង់​អញ្ជើញ​ចូលរួម​រំលែកទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​អាច​អញ្ជើញ​ទៅ​តាម​អាស័យ​ដ្ឋាន​ខាង​លើ​ឬ​ទំនាក់​ទំនង​តាម​លេខ​ទូរស័ព្ទ​​៖ ​0​9​6​ ​6​6​0​ ​9​6​0​6 ​/ ​​0​7​7 ​​3​​9​9​ ​3​9​9​​៕​

Telegram-Troryorng
Share.