ក្រុម​ក្មេង​ខ្មែរ គឺ​ជា​​តារា​ចម្រៀង​ដែល​មាន​ប្រជាប្រិយភាព​និង​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​ ហើយ​មាន​បទ​ចម្រៀង​ល្បីល្បាញ​ច្រើន​បទ​។ យ៉ាង​ណា​មិញ​សមាជិក​មួយ​រូប​ក្នុង​ក្រុម​នេះ​កំពុង​ជួប​ទុក្ខ​ជា​ទម្ងន់​ដោយ​សារ​តែ​​អ្នក​ម្ដាយ​ដ៏​មាន​គុណ​បាន​លាចាក​លោក​នេះ​ទៅ​ហើយ។

ជា សុជាតិ ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​នៅថ្ងៃទី​១២ ខែ​ឧសភា ម្សិលមិញ​នេះ​ថា​អ្នក​ម្ដាយ​រប​ស់ខ្លួន​បាន​លាចាកលោក​នេះ​ទៅ​ហើយ​។ អ្នក​ម្ដាយ​របស់​សុជាតិ​ មាន​ឈ្មោះ​ អ៊ឹង សុខភាតរៈ (អ្នក​គ្រូពេទ្យ​ជុំរំ​) បាន​ទទួល​មរណៈភាព​ដោយ​រាគាពាធ​នា​វេលា​ម៉ោង​៦.៥០នាទី​ល្ងាច។

ត្រយង​សូមចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នេះជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​តារា​ចម្រៀង​ ជា សុជាតិ សូម​បួង​សួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ម្ដាយ​​របស់​ប្អូន​បាន​ទៅ​កាន់ឋាន​សុគតិភព៕

Share.