នៅដើមឆ្នាំ២០២២នេះ គេកត់សម្គាល់ឃើញ អ្នកសិល្បៈមួយចំនួនធំ មានបញ្ហារឿងបំណុល ខ្លះត្រូវគេតាមទារបំណុល ហើយខ្លះទៀត តាមទារលុយពីកូនបំណុលវិញ។ ជាក់ស្ដែង ខុសពីតារាកំប្លែង ផេនខេក ដែលជួបប្រទះរឿងបំណុល គេមើលឃើញកំប្លែង ម៉ាដូណា កំពុងតែតាមទារលុយពីកូនបំណុលខ្លួន ដែលមានគេសន្និដ្ឋានថា ជាបញ្ហាបំណុលតុងទីន។

នាពេលថ្មីៗនេះ គេស្រាប់តែឃើញតារាកំប្លែង ម៉ាដូណា បង្ហាញមុខឧកញ៉ាមួយរូប ក្រោមខ្លឹមសារថា ជំពាក់លុយរាប់ខែ តែបាត់ដំណឹងសូន្យឈឹង។ ម៉ាដូណា បានប្រកាសឱ្យមហាជនដឹងថា លោកពិតជាលំបាករឿងលុយកាក់ខ្លាំងណាស់ និងសូមឱ្យឧកញ៉ារូបនោះចូលខ្លួនមកដោះស្រាយរឿងបំណុលផង។

តារាកំប្លែង ម៉ាដូណា បានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា «មុនដំបូងសុំទោស 🙏ឧញ្ញ៉ាបង 🙏ដែលប្អូនបង្ហោះរូបបងបែបនេះ តែប្អូនទាក់ទងបងជាច្រើនខែហើយបងពុំមានការឆ្លើយតប ហើយប្អូនក៍មិនចង់ share ពីអ្នកផ្សេង ដែលគេបង្ហោះរូបបង ❤️ព្រោះសង្ឃឹមថាបងនឹងឆ្លើយតបប្អូន តែពេលនេះបងបាត់ឈឹង លុយសំរាប់ប្អូនពេលនេះគឺពិបាកណាស់ សងគេចង់ឆ្គួត សូមឧញ៉ាបងមានក្តីមេត្តាដល់ប្អូនផង🙇😔🙇Madona Cute»។

ដោយឡែកសារព័ត៌មានត្រយងកំពុងព្យាយាមទាក់ទងសុំការបំភ្លឺបន្ថែមពីតារាកំប្លែង ម៉ាដូណា ចំពោះករណីខាងលើនេះ ដើម្បីជម្រាបជូនមហាជនបានដឹងបន្ថែមទៀត នារសៀលនេះ៕

អត្ថបទពាក់ព័ន្ធ៖

ម៉ាដូណា​ ថានឹង​ឈប់​ពី​សិល្បៈ​អស់​មួយ​ជីវិត​ ប្រសិន​បើ​គ្មាន​ពន្លឺ​យុត្តិ​ធម៌​ពី​តុលាការ​

ម៉ាដូណា ពន្លះនារីម្នាក់មិនសំចៃមាត់រឿងជំពាក់លុយមិនព្រមសងដល់ទៅជិត ២ម៉ឺនដុល្លារ

ម៉ាដូណា ប្រតិកម្មការផ្សាយបំផ្លើសរឿងមិនសងបំណុលតុងទីន ទៅជាលោកខ្ចីលុយគេយំអង្វរសុំជំនួយ

Share.