សិល្បៈ​អន្តរជាតិ – Selena Gomez បាន​សុំ​ទោស​ចំពោះនាង​ Hailey Bieber ភ្លាម​ៗ​ក្រោយ​ពេល​ដែល​មាន​រឿង​រ៉ាវ​ចម្រូង​ចម្រាស​រហូត​ឈាន​ដល់​អ្នក​គាំទ្រ​នាង​បាន​រិះគន់​និង​សើច​ចំអក​ខ្លាំង​ភរិយា​ Justin Bieber។

ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​ Justin Bieber និង​ Selena Gomez បាន​ចែក​ផ្លូវ​និង​បញ្ចប់​សម្ព័ន្ធភាព​ ប៉ុន្តែ​រឿងរ៉ាវ​ស្នេហា​រវាង​អ្នក​ទាំង​ពីរ​សម្រាប់​បេះដូង​អ្នក​គាំទ្រ​នៅ​តែ​មិន​ទាន់​អាច​បញ្ចប់​ជា​ពិសេស​អាពាហ៍ពិពាហ៍​របស់​ Justin និង​ភរិយា​ Hailey ប្រៀប​ដូច​ជា​ខ្យល់​បក​លើ​ភ្លើង​ដែល​ធ្វើ​ឱ្យ​រឿង​នេះកាន់​តែ​ឆេះ​សន្ធោសន្ធៅ​​ឡើង​វិញ។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ពោល​គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍ Hailey Bieber បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ Profile របស់​នាង​ ដោយ​ចែក​រំលែក​វិធី​សាស្ត្រ​ថែ​រក្សា​សម្ផស្ស​ជា​ប្រចាំ​របស់​ខ្លួន​។ ៥​ម៉ោង​ក្រោយ​ស្រាប់​តែ​ Selena បាន​បង្ហោះ​វីដេអូ​ស្រដៀង​គ្នា​នេះដែរ​ ដោយ​ហ្វេន​ៗ​​យល់​ឃើញ​ទង្វើ​និង​សកម្មភាព​របស់​នាង​កំពុង​តែ​ចំអក​ដល់​ Hailey។

ក្រោយ​មាន​ការ​រិះគន់​យ៉ាង​ច្រើន​ Selena Gomez នៅ​តែ​បញ្ចេញ​សារ​សុំ​ទោស​ ទោះ​ជា​នាង​មិន​បាន​លើក​យក​ឈ្មោះ​ Hailey Bieber មក​និយាយ​ចំៗ​ក្ដី​។

«សម្រាប់​រឿង​បែប​នេះ​ខ្ញុំ​គិត​ថា ពួកយើង​គួរ​តែ​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​ អ្វី​ដែល​ខ្ញុំ​ធ្វើ​ខ្ញុំ​គ្មាន​ចេតនា​អ្វី​បង្កប់​នោះ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​នៅតែ​សុំទោស​។ ខ្ញុំ​គ្មាន​បំណង​អាក្រក់​នោះ​ទេ​។​ ខ្ញុំ​នឹង​ប្រញាប់​លុប​វីដេអូ​នេះ​ចោល​ភ្លាម។ នេះ​គឺជា​ការ​លើក​ឡើង​របស់​តារា​សម្ដែង​រឿង «Spring Breakers»។ ទោះ​ជា​មក​ដល់​ពេល​នេះ​នាង​មិន​ទាន់​បាន​លុប​ចោល​វីដេអូ​នោះ​ក្ដី​ប៉ុន្តែ​នាង​បានបិទ​មិនឱ្យ​ Comment បាន​ទៀត​នោះ​ទេ​៕

ប្រភព៖ marcar

Share.