តារា​ចម្រៀង​សំនៀង​ផ្អែម​​លោក​ ឆន សុវណ្ណារាជ​ កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្របារម្ភ​ពី​សុខ​ភាព​របស់​លោក​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លោក​បាន​ចែក​រំលែករូបភាព​គេង​ព្យួរ​សេរ៉ូម​ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។

នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​នេះ​ តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​ហង្សមាស​ បាន​បង្ហោះ​រូបភាព​បន្តោង​សេរ៉ូម​ព្រម​ទាំង​រៀបរាប់​ថា​៖ «ទោះ​ជា​ម៉ាស៊ីន​ក៏​ចេះ​ខូច​ដែរ​។​ ពូរាជ​ទប់លែង​ជាប់ហើយ​ ធ្វើ​ការ​ហួស​កម្លាំង​ ចូល​ពេទ្យ​បាន​សម្រេច​។ ប៉ុន្តែ​ I am ok មិន​ធ្ងន់ធ្ងរ​ទេ​ បន្តិចទៀត​លែង​អី​ហើយ​​»។

ទោះ​ជា​លោក​បាន​បញ្ជាក់​ថា​មិន​ធ្ងន់ធ្ងរ​ក្ដី​ ហ្វេនៗ​ដែល​ជា​អ្នក​ស្រលាញ់​និង​គាំទ្រ​លោក​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​របស់​លោក និង​ជូន​ពរ​ឱ្យ​លោក​ឆាប់​ជា​សះស្បើយ​​ ព្រម​ទាំង​សំណូម​ពរ​ឱ្យ​លោក​កាត់​បន្ថយ​ការងារ​ កុំ​ធ្វើ​ការ​ហួស​កម្លាំង​ទៀត​ ព្រោះ​តែ​ពួក​គាត់​​មិន​ចង់​ឃើញ​លោក​ធ្លាក់​ខ្លួន​ឈឺ​នោះ​ឡើយ​៕

Share.