មួយរយៈចុងក្រោយនេះ គ្រប់គ្នាពិតជាទទួលស្គាល់ថា តារាចម្រៀងស្រី ទេព បូព្រឹក្ស មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំងនោះទេ សូម្បីតែរូបសម្រស់វិញ នៅរក្សាបានភាពស្រស់ស្អាតដូចពីធម្មជាតិដដែល។ ប៉ុន្តែមែនទែនទៅ ទេព បូព្រឹក្ស ធ្លាប់សារភាពប្រាប់អ្នកសារព័ត៌មានថា ខ្លួនពិតជាបានកែកុនសម្រស់បន្តិចបន្តួចត្រង់ខ្ទង់ច្រមុះ ដើម្បីឱ្យកាន់តែលើកទម្រង់មុខឱ្យស្អាតថែមមួយកម្រិតទៀត។

ជាការពិតណាស់ នារីៗតែងតែចង់បានភាពស្រស់ស្អាត ហើយតារាចម្រៀងស្រីរូបនេះ ក៏នៅតែចង់បានភាពស្រស់ស្អាត ដើម្បីឱ្យហ្វេនកាន់តែចាប់អារម្មណ៍ថែមទៀត ។ ថ្មីៗនេះ ទេព បូព្រឹក្ស បានបង្ហើបប្រាប់ហ្វេនថា ខ្លួនបានសម្រេចចិត្ត កែកុនខ្ទង់ច្រមុះជាលើកទី ២ ។ កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក រួចរៀបរាប់ថា៖

«ថ្ងៃនេះសំរេចចិត្តវះកាត់ខ្ទង់ច្រមុះជាលើកទី 2 ចឹងឃើញមុខប្លែកមិនបាច់ឆ្ងល់ទេប្រាប់ឱ្យហើយហ្មងទៅ អរគុណលោកគ្រូអ្នកគ្រូ💛»។ យ៉ាងណាមិញ ទេព បូព្រឹក្ស បានប្រាប់បន្ថែមនៅក្នុង Comment ថា ៖ «ខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកែសម្ភស្សនោះទេ តែបើចង់កែរឺធ្វើអ្វីមួយត្រូវជ្រើសរើស clinic ដែលមានគុណភាព 💛»។

ពាក់ព័ន្ធជាមួយការកែកុនច្រមុះនេះ គេឃើញមានហ្វេនជាច្រើនបានលើកជាមតិថា ៖ «គ្រាន់តែលើកខ្ទង់ច្រមុះសោះហេតុអីធ្វើអោយសំរស់ប្រែប្រួលឡើងស្អាតដល់ថ្នាក់នេះ ជូនពរអោយសំរស់ប្អូនស្រីកាន់តែស្អាតរាល់ៗៗថ្ងៃ » «ស្អាតសាហាវ» «ទើបតែឃើញចែព្រឹកមួយទេ កែចេញមកឡើងញាក់សាហាវ 😘 ❤️❤️❤️🤟មិនដូចបុគ្គលមួយចំនួនស្អាតហើយទៅកែសម្ភស្សវិញ មុខឡើងដូចបង្គួយ😑» «សរសើរបងណាស់ចេះប្រាប់ មុន …បើមិនចឹងទេមានអ្នកឆ្ងល់លូវនឹង 😊😘»។

ការកែសម្ផស្សមិនមែនជារឿងលេងសើចនោះទេ ដូច្នោះហើយត្រូវរកកន្លែងដែលមានគុណភាព និងអាចទុកចិត្ត ដើម្បីកុំឱ្យចំណាយលុយ ចំណាយពេលវេលា ហើយទទួលបានការខកចិត្តមកវិញ។ ចុះហ្វេនទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងកែសម្ផស្ស? Comment ខាងក្រោមនេះផង៕

Share.