Madam Pang ពាក់អាវលឿន

យោងតាមបង្ហោះលើទំព័រ​ហ្វេ​ស​ប៊ុ​ក GOAL Thailand បានសរសេរថា៖«រូបរាងសង្ហាដ៏ឡូយរបស់លោក Keisuke Honda គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ពេលដើរចូលទីលានត្រៀមជំនួបទល់នឹងក្រុមជម្រើសជាតិថៃ ធ្វើឲ្យ Madam Pang និងក្រុមការងារមើលមិនដាក់ភ្នែកសោះ»។

លោកស្រី Nualphan Lamsam ឈ្មោះ​ក្រៅ​ថា «Madam Pang» គឺជា​អ្នកជំនួញ​ជោគជ័យ ត្រូវបានសហព័ន្ធ​បាល់ទាត់​ថៃ (FAT) បាន​សម្រេច​តែងតាំងជា​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃផ្នែកបុរស​ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ២០២១កន្លង​ទៅ​ ដើម្បី​ជំនួស​តំណែង​លោក Akira Nishino គ្រូបង្វឹក​ជនជាតិ​ជប៉ុន ដែល​បានចាកចេញ បន្ទាប់​ពីដឹកនាំ​ថៃធ្លាក់ចេញពី​​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 តំបន់​អាស៊ី៕

Share.