
ក្រុមបាល់ទាត់ម៉ាឡេស៊ី សមាជិកក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសអារ៉ាប់រួម ដើម្បីហ្វឹកហាត់និងប្រកួតកម្តៅសាច់ដុំ មុនចូលរួមប្រកួតក្នុងវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ដែលនៅសេសសល់ក្នុងពូល G។
ក្រុមម៉ាឡេស៊ី បានណាត់ប្រទេស២ដើម្បីប្រកួតមិត្តភាពអន្តរជាតិ មុនប្រកួតផ្លូវការមកដល់ ដោយក្នុងនោះនៅយប់ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញបានប្រកួតចាញ់គុយវ៉ែត ៤ទល់១ លើទីលានកីឡដ្ឋាន The Sevens Stadium ក្នុងទីក្រុងឌុយបៃ ហើយផែនការប្រកួតបន្ទាប់ត្រូវជួបក្រុមជម្រើសជាតិបារ៉ែន (ស្ថិតក្នុងពូលជាមួយកម្ពុជា) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងទីក្រុង Manama ប្រទេសបារ៉ែន។
អត្ថបទពាក់ព័ន្ធ៖រឿងកម្រ! បងប្អូនបង្កើត៣នាក់កោះហៅចូលក្រុមជម្រើសជាតិក្នុងពេលតែមួយ
ចំណែកប្រកួតផ្លូវការក្នុងពូល G នៃវគ្គជម្រុះ 2022 FIFA World Cup ក្រុមម៉ាឡេស៊ីត្រូវប៉ះម្ចាស់ផ្ទះអារ៉ាប់រួម នៅថ្ងៃទី៣ ខែមិថុនា ហើយបន្តជួបវៀតណាម នៅថ្ងៃទី៧ ខែមិថុនា និងចុងក្រោយត្រូវប៉ះថៃ នៅថ្ងៃទី១៥ ខែមិថុនា។
ខាងក្រោមជាវីដេអូហាយឡាយក្នុងប្រកួតមិត្តភាពរវាងគុយវ៉ែត ជាមួយម៉ាឡេស៊ី ម្សិលមិញ៖
អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,អ៊ីរ៉ាក់,អ៊ីរ៉ង់,បារ៉ែននិងហុងកុង នឹងប្រកួតនៅប្រទេសបារ៉ែន
