ថ្វីបើមានមាឌធំពេកក្ដី តែបេក្ខនារី ជួប ស្រីកែវ មានចិត្តក្លាយហ៊ាន បោះជំហ៊ានចូលមកប្រកួតនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤។ ជួបគណៈកម្មការភ្លាម ស្រីកែវ លើកឡើងថា ខ្លួនត្រូវគេ Bully ឬបង្អាប់ពីរឿងគីឡូធ្ងន់នេះ តែនាងលែងខ្វល់នឹងពាក្យសម្តីទាំងអស់នោះហើយ ព្រោះនាងចង់បំពេញចំណូលចិត្តនៃការស្រឡាញ់ចម្រៀង។

ងាកមកចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកវិញ ក្រោយពីកម្មវិធីបានបង្ហាញវត្តមានរបស់បេក្ខនារី ជួប ស្រីកែវ មានអ្នកខ្លះរិះគន់បែបបង្អាប់នាងថា «ម៉ាប់ស្អាតបែបគាត់ យកបទកញ្ញា៨០គីឡូមកច្រៀងអែមសមនឹងរូបរាង» «គេកំសត់ស្គម តែគាត់កំសត់ធាត់» «បើគាត់ច្រៀងបទកញ្ញា 80 គីឡូដឹងតែត្រូវម៉ង» និង« ស្មានតែច្រៀងបទ កញ្ញា80 គីឡូ»។

យ៉ាងណាមិញ គេឃើញតារាចម្រៀង ណុប​ បាយ៉ារិទ្ធ បានតបតជាមួយប្រតិកម្មខាងលើនេះថា មនុស្សបច្ចុប្បន្ន គឺមោទនភាពនិងការមើលងាយអ្នកដ៏ទៃបានសម្រេច ។ មនុស្សគ្រប់រូបសុទ្ធតែមានបេះដូង មនុស្សមិនអាចរើសយកកំណើតកើតជាអ្នកមានអ្នកក្របានទេ រឹតតែមិនអាចរើសយករូបរាងកាយសម្បទាល្អឥតខ្ចោះមកជាមួយ ទោះមនុស្សស្ថិតក្នុងរូបរាងបែបណាក៏ដោយ គេមានតម្លៃជាខ្លួនគេ ហេតុអ្វីមនុស្សឱ្យតម្លៃលើតែភាពស្អាតពីសំបកក្រៅ? អ្នកមិនដែលយកចិត្តគេមកដាក់ក្នុងចិត្តខ្លួនឯងសោះ ភាពស្រស់ស្អាតពិតប្រាកដ្តមិនមែនលើសំបកកាយឬភាពស្អាតពីខាងក្រៅទេ ដែលហៅថាស្អាតពិតគឺស្អាតចេញពីខាងក្នុងចិត្ត ! សូមឈប់សើចចំអកឬប្រមាថមើលងាយមនុស្សពីសំបកក្រៅ ព្រោះគេអាចនិងមានសមត្ថភាពលើសពីការរំពឹងគិតរបស់អ្នក ចូរបញ្ឈប់ភាពរើសអើងរវាងបុគ្គលនិងបុគ្គល។

ជាមួយគ្នានោះដែរ ហ្វេនម្នាក់បានលើកឡើងដែរថា Bully ពាក្យនេះមិនមែនវ៉ៃទាត់ធាក់ទេវាអាចប្រើបានក្នុងន័យដូចជា មើលងាយ ។ បើយើងលេងសើចជ្រុលពេកក៏អាចជាបន្លាមួយដែលធ្វើឱ្យមនុស្សម្នាក់បាក់ទឹកចិត្តដែលលឺទេពាក្យថា Depression ពាក្យនេះមានន័យថាពិបាកចិត្ត បាក់ទឹកចិត្តចង់បានការលើកទឹកចិត្ត ហើយពាក្យនេះគឺផ្តើមមកពី កាយវិការ អាកប្បកិរិយា សម្តីសម្តៅ និងពាក្យពេចន៍ឬមតិផ្តល់អោយដោយមិនគិតពីចិត្តអ្នកដទៃ។យល់ល្អយើងទាំងអស់គ្នាគួរតែឈប់បង្អាប់ បញ្ជេញមតិប៉ះពាល់អារម្មណ៌អ្នកដទៃបន្តទៀត។ yes,ខ្ញុំយល់ថាយើងមិនអាចមើលធ្លុះពីចិត្តអ្នកដទៃហើយយើងក៏មិនដែរដឹងថាពាក្យអត់ប្រយោជន៌ដែរយើងនិយាយទៅគេមួយម៉ាត់ៗវាធ្វើបាបចិត្តគេបណ្ណាដែរ។#បញ្ឈប់ការមើលងាយ_បង្អាប់អ្នកដៃ

ចុះប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ?

Share.