សារព័ត៌មានត្រយងបានទទួលដំណឹងមកថា តារាចម្រៀងស្រី សុវត្ថិឌី ធារិកា កំពុងជួបទុក្ខធំ ព្រោះតែ ឪពុកនិងម្តាយរបស់នាង បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននៅ ខេត្តព្រះវិហារ។

តាមការរៀបរាប់របស់ប្រភពបានអះអាងថា ៖ «ឪពុកនិងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នាក់
បងសោកស្តាយការបាត់បងនេះណាស់»។

សារព័ត៌មានត្រយងសូមចូលរួមរំលែកដ៏ក្រៀមក្រំនេះ ចំពោះតារាចម្រៀង សុវត្ថិឌី ធារិកា និងសូមឱ្យវិញ្ញាណក្ខន្ធឪពុកម្ដាយកញ្ញាបានទៅកាន់សុគិតភព៕

សូមទស្សនាវីដេអូ៖

ប្រភព៖ EAM VANNY

Share.