យុវជន Carlos Yulo វ័យ២២ឆ្នាំរបស់ក្រុមជម្រើសជាតិកីឡាកាយសម្ព័ន្ធរបស់ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយរហូតដល់៧គ្រឿងម្នាក់ឯងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដោយក្នុងនោះមានមេដាយមាសរហូតដល់៥គ្រឿង។
កីឡាករកម្ពស់ ១.៥០ម៉ែត្រ រូបនេះដណ្តើមបានមេដាយមាសលើវិញ្ញាសា All-Around, Floor Exercise, Still Rings, Vault និង Horizontal Bar ខណៈមេដាយ២ទៀត ឈ្នះបានមេដាយប្រាក់លើវិញ្ញាសាជាក្រុម ចំនួន១ និងវិញ្ញាសា Parallel Bars ចំនួន១គ្រឿង។
ហ្វីលីពីន បានបញ្ជូនអត្តពិកទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២២ នេះចំនួន៦៥៦នាក់ ដោយគិតត្រឹមថ្ងៃទី១៨ ខែឧសភា នេះហ្វីលីពីន ដណ្តើមបានមេដាយ១៣៣គ្រឿង ដោយក្នុងនោះមេដាយមាស ៣៦ គ្រឿង មេដាយប្រាក់ ៤១គ្រឿង និងមេដាយសំរឹទ្ធិ ៥៦គ្រឿង៕