យុវជន​ Carlos Yulo វ័យ​២២ឆ្នាំ​របស់​ក្រុម​ជម្រើស​ជាតិ​កីឡា​កាយសម្ព័ន្ធ​របស់​ប្រទេស​ហ្វីលីពីន ដណ្តើម​បាន​មេដាយ​រហូត​ដល់​៧គ្រឿង​ម្នាក់​ឯង​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម ដោយ​ក្នុង​នោះ​មាន​មេដាយ​មាស​រហូត​ដល់​៥គ្រឿង។

កីឡាករ​កម្ពស់ ១.៥០ម៉ែត្រ រូប​នេះ​ដណ្តើម​បាន​មេដាយ​មាស​លើ​វិញ្ញាសា All-Around, Floor Exercise, Still Rings, Vault និង​ Horizontal Bar ខណៈ​មេដាយ​២ទៀត ឈ្នះ​បាន​មេដាយ​​ប្រាក់​លើ​វិញ្ញាសា​ជា​ក្រុម ចំនួន១ និង​វិញ្ញាសា Parallel Bars​ ចំនួន១​គ្រឿង។

ហ្វីលីពីន បាន​បញ្ជូន​អត្តពិក​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២ នេះ​ចំនួន​៦៥៦នាក់ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី១៨ ខែ​ឧសភា នេះ​ហ្វីលីពីន ដណ្តើម​បាន​មេដាយ​​១៣៣គ្រឿង ដោយ​ក្នុង​នោះ​មេដាយ​មាស ៣៦ គ្រឿង មេដាយ​ប្រាក់ ៤១គ្រឿង និង​មេដាយ​សំរឹទ្ធិ ៥៦គ្រឿង៕

Share.