តារាចម្រៀង ប៊ុត សីហា ដែលជាម្ចាស់ពានThe Voice Cambodia រដូវកាលទី១ ត្រូវបានគេកត់សម្គាល់ឃើញថា លែងមានមុខចេញច្រៀងនៅក្នុងផលិតកម្ម ឬក៏ឡើងច្រៀងតាមបណ្ដា Concerts ធំៗទៀត យូរៗម្ដង គេឃើញលោកលេចមុខច្រៀងអកកាដង់តាមទីជនបទ។ ​អ្នកចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះ​ ហាក់ដូចជាមិនអាចស្ដារឈ្មោះជាតារាចម្រៀងឱ្យងើបដូចមុនទៀតបាន ទើបជាហេតុធ្វើឱ្យលោកស្ងាត់ពីភពសិល្បៈ។

នៅពេលថ្មីៗនេះ ប៊ុត សីហា ងាកមកចាប់ដៃជាមួយក្រុមហ៊ុនជំនួញអចលនៈទ្រព្យមួយ ដោយលោកទទួលបានឱកាសរកស៊ី​លក់ដីឡូតិ៍ជា​មួយក្រុមហ៊ុ​ន និងមិនខ្វាយខ្វល់ពីរឿងអាស្រូវចាស់របស់លោកនោះឡើយ​​។ លោក ប៊ុត សីហា បានបង្ហោះនៅលើងហ្វេសប៊ុកថា «🙏🙏អរគុណច្រើន..ដែលបានរួមកាងារជាមួយបងប្រុស..😊😍»។ យ៉ាងណាមិញ ប្រភពបានឱ្យដឹងថា ជំនួញដីឡូត៍ដែល ប៊ុត សីហា បានសហការណ៍ជាមួយនោះ គឺមានទីតាំងនៅម្ដុំផ្លូវ41គីឡូ48 ភូមិត្រពាំងភ្លូ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

គេនៅចាំបានថា លោក ប៊ុត សីហា គឺមានរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយជាពិសេសលោកត្រូវបានម្ចាស់ផលិតកម្មនានាដែលកន្លងមកជួយជ្រោមជ្រែងលោកឱ្យល្បី លើកឡើងថា លោកជាមនុស្សពិបាកធ្វើការ និងមិនគោរពពេលវេលា។

ទោះជាយ៉ាងណាក្ដី មហាជនរងចាំអ៊ុតមើលថា តើ ប៊ុត សីហា នឹងអាចកាក់កបជាមួយមុខរបររកស៊ីលក់​ដីឡូត៍នេះដែរឬទេ នៅពេលដែលសព្វថ្ងៃនេះ តារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ​ក៏កំពុងសម្រុកលក់ដីឡូតិ៍រៀងៗ​ខ្លួន​ដែរ និងមានគោរមជាឧកញ៉ាថែមទៀតផង៕

Share.