តារា​ចម្រៀង​សំនៀង​ផ្អែម​អ្នក​នាង មាស សុខសោភា​ បាន​បង្ហោះ​វីដេអូ​ប្រមាណ​២​នាទី​នៅ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​ ពី​សកម្មភាព​ថត​សំឡេង​សម្រាប់​បទ​ចម្រៀង​ថ្មី​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ ដួង វីរៈសិទ្ធិ​។ នេះ​បើ​យោង​​តាម​ការ​ចែក​រំលែក​របស់​តារា​ស្រី​រូប​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​។​

បទ​ចម្រៀង​ «ខូច​ចិត្ត​ច្រើន​ដង​» ដែល​តារា​ចម្រៀង​រូប​នេះ​កំពុងច្រៀង​ថត​សំឡេងនោះ​ក៏​មាន​វត្តមាន​លេង​ហ្គីតា​សូឡូ​ដោយ​ផ្ទាល់​របស់​តារា​ចម្រៀង​​ ដួង វីរៈសិទ្ធ ផង​ដែរ​។

បទ​ចម្រៀង​នេះ​ត្រូវ​បាន​អ្នក​នាង មាស សុខសោភា​ លើក​ឡើង​ថា​នឹង​ចេញ​ឆាប់​ៗ​នេះ​នៅ​លើ​ឆាណែល​ផលិតកម្ម​រាម​។ ដូច្នេះ​អ្នក​គាំទ្រ​អាច​រង់ចាំ​តាម​ដាន​ ស្ដាប់​និង​គាំទ្រ​បទ​ចម្រៀង​ថ្មី​របស់​អាយដល់​រូប​នេះ​បាន​នៅ​លើ​ឆា​ណែល​របស់​ផលិត​កម្ម​៕

ទស្សនា​និង​ស្ដាប់​ចម្រៀង​ «ខូច​ចិត្ត​ច្រើន​ដង​» របស់​អ្នក​នាង​ មាស សុខសោភា​ ខាង​ក្រោម​នេះ​៖

Share.