ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមមួយចំនួនផ្សេងទៀត ដែលត្រូវបានជ្រើសរើសក្នុងការដង្ហែ និងដាក់តាំងនូវពានរង្វាន់ពិភពលោក FIFA World Cup ដែលស្រោបដោយមាសសុទ្ធ១៨ការ៉ាត (6.1kg) ដោយការដាក់តាំងនេះនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ។

សម្រាប់ពេលវេលាគឺចាប់ពីម៉ោង ៣:០០នាទីរសៀល រហូតដល់ម៉ោង ១០:០០នាទីយប់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយសមាជិករបស់ក្រុមជម្រើសជាតិបារាំងមួយរូបផងដែរ។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.