ក្រុមបាល់ទាត់​នារី Olympique Lyonnais Féminin បានក្លាយជាម្ចាស់ជើងឯក UEFA Champion League 2022 ក្រោយយកឈ្នះជើងខ្លាំង FC Barcelona Femení ក្នុងលទ្ធផល ៣-១ យ៉ាងអស្ចារ្យ នៅកីឡដ្ឋាន Allianz Stadium ក្រោមក្រសែលភ្នែកអ្នកគាំទ្រ ៣២,២៥៧នាក់។

ក្នុងនោះខ្សែបម្រើ Amel Majri វ័យ២៨ឆ្នាំ ក៏បានរួមចំណែកជួយក្រុមបាល់ទាត់ Lyon ឈ្នះពាន UCL ផងដែរ ខណ:ខ្លួនកំពុងពពោះកូនដំបូង៨ខែ។ ដោយនាងធ្លាប់បង្ហាញខ្លួនឲ្យក្រុម Lyon ១៥៥ប្រកួត ស៊ុតបញ្ចូលទីបាន ៤៩គ្រាប់ តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។

Amel Majri បានប្រកាសកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថានាងមានផ្ទៃពោះ២ខែ ទៅកាន់អ្នកគ្រប់គ្រងក្លិប មិត្តរួមក្រុម និងអ្នកគាំទ្រ ហើយនាងក៏បានក្លាយជាកីឡាការនីដំបូងគេរបស់ក្រុមជម្រើសជាតិបារាំងដែលមានផ្ទៃពោះអំឡុងពេលប្រកបអាជីពបាល់ទាត់៕

ទស្សនាវីដេអូនៅខាងក្រោម៖

Olympique Lyonnais Féminin 3-1 FC Barcelona Femení

Share.