កាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញកម្មវិធីប្រកួតបឋមសម្រាប់ក្រុម បុរស នារី និងយុវជន ដូចជាក្រុមឈុតធំ U15, U16, U17, U18, U19 និង U20 នឹងចូលរួមក្នុងឆ្នាំ២០២២នេះ។

មុនដំបូងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចថាមិនចូលរួមគឺដោយសារតែឆ្នាំក្រោយកម្ពុជាយើងនឹងមានសកម្មភាពប្រកួតប្រជែងក្នុងតំបន់ច្រើន ជាពិសេសត្រូវទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ផង ជាហេតុនាំឲ្យចំណាយច្រើន។

បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានរៀបចំកម្មវិធីហ្វឹកហាត់សម្រាប់យុវជនដើម្បីជ្រេីសរេីសកីឡាករអាយុក្រោម១៦ឆ្នាំ ដំណាក់កាលទីពីរនៅ ថ្ងៃទី២២ និងថ្ងៃទី២៩ ដេីម្បីត្រៀមចូលរួមក្នុងការប្រកួតពារង្វាន់ AFF U16 Championship 2022​ និង​ពាន​រង្វាន់​ AFC U17 Asian Cup Bahrain 2023៕

Share.