ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​រឿង​រ៉ាវ​ស្លាប់​យ៉ាង​អាថ៌កំបាំង​របស់​នាង​ តេងម៉ូ និដា ហាក់​ពុះ​កញ្ជ្រោល​និង​ត្រលប់​មក​មាន​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ ដោយសា​រ​តែ​មាន​ផេក​ហ្វេសប៊ុក​មួយ​ដែល​បាន​ប្រើ​ឈ្មោះ​ Happy Melon Official បាន​បន្ត​បង្ហោះ​ខ្លឹមសារ​ច្រើន​ពាក់​ព័ន្ធ​នឹង​រឿង​ក្ដី​ស្លាប់​របស់​តារា​ស្រី​រូប​នេះ​។ យ៉ាង​ណា​មិញ​​មហាជន​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ដែល​មាន​ដំណឹង​លេច​ឮ​ចេញ​ពី​ម្ដាយ​របស់​តារា​ស្រី​រូប​នេះ​ថា​តាម​ពិត​កូន​របស់​ខ្លួន​មិន​ទាន់​ស្លាប់​នោះ​ទេ។ តើ​គ្រប់​យ៉ាង​គឺជា​ការ​រៀបចំ​របស់​សមត្ថកិច្ច​ដើម្បី​តាម​ចាប់​មេខ្លោង​ធំ ឬក៏​យ៉ាងណា?​

ផេក​ Happy Melon Official ផុស​រឿងរ៉ាវ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ រហូត​អ្នក​ខ្លះ​ដល់​ថ្នាក់​ហ៊ាន​សន្មត​ថា​ តេងម៉ូ មិន​ទាន់​ស្លាប់​នោះ​ឡើយ​ ហើយ​នាង​កំពុង​តែ​ត្រលប់​មក​វិញ​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ឱ្យ​ខ្លួន​ឯង​។

កាល​ពី​វេលា​ប្រមា​ណ​ជា​ម៉ោង​ជិត​៦​ល្ងាច​ ទូរទស្សន៍ TVPool បាន​បង្ហោះ​ Caption ចាក់ដោត​មួយ​ថា​៖ «អូយ! យ៉ាង​ម៉េច​អ៊ីចេះ? អ្នក​ម៉ាក់​​​និយាយ​ថា​ Facebook និង IG របស់​តេងម៉ូ ដែល​កំពុង​មាន​សកម្មភាព​នេះ​ គឺ​ជា​តេង​ម៉ូ​ជា​អ្នក​ផុស​ដោយ​ខ្លួន​ឯង​»

យោង​តាម​ហ្វេសប៊ុក ផ្កាព្រៃ លំអង មាស បាន​ផុស​រៀបរាប់​​ថា​ ​នៅ​យប់​មិញ​នេះ​ក៏​ស្រាប់​តែ​មាន​អ្នក​ផុស​រូប​ តេម៉ូ មាន​ស្នាម​របួស​នៅ​លើ​ដង​ខ្លួន​ និង​នៅ​លើ​មុខ​​ពេល​មាន​រឿង ដែល​គេ​សន្មត​ថា​គឺ​តេង​ម៉ូ​នៅ​រស់​ ហើយ​កន្លង​មក​សាកសព​នោះ​គឺ​គេ​ប្ដូរ​សព​ផ្សេង​ទៅ​បន្លំ​ធ្វើ​ជា​រូប​នាង​ហើយ​ឱ្យ​នាង​នាង​សម្ងំ​លាក់​ខ្លួន​សិន​ ដើម្បី​ប៉ូលិស​ស៊ើប​រក​អ្នក​ធំ​នៅពីក្រោយ​រឿង​នេះ​។ យោង​តាម​ហ្វេសប៊ុក​​ដដែល​នេះ​បាន​សរសេរ​ទៀត​ថា​ កន្លង​មក​ក្រុម​ប៉ូលិស​មិន​បាន​ឱ្យ​ឃើញ​មុខ​នោះ​ទេ​ ពេល​គេ​ទៅ​ស្រង់​សាកសព​ផ្កាប់​មុខ​ហើយ​គេ​ស្រង់​មក​ដាក់​ទូក​ទាំង​ផ្កាប់​មុខ​ ហើយ​យក​ក្រណាត់​គ្រប​រុំ​យក​តែ​ម្ដង​ ណាមួយ​ម្ដាយ​របស់​ តេងម៉ូ ហាក់​មិន​ស្លុត​ឬ​កើត​ទុក្ខ​អ្វីឡើយ​​នៅ​ពេល​កូន​ស្លាប់​ កាន់​តែ​​ធ្វើ​ឱ្យ​អ្នក​តាមដាន​ជឿ​ថា​​ម្ដាយ​នាង​ដឹង​រឿង​ ហើយ​តេងម៉ូ​​ប្រហែល​ជា​នៅ​រស់​នៅ​ឡើយ​។

ក្នុង​នោះ​ដែរ​​នៅ​ថ្ងៃ​ទី​២២ ផេក​ Happy Melon official នេះ​បាន​បង្ហោះ​វីដេអូ​រាំ​នៅ​លើ​ក្បាល​ទូក​របស់​តេង​ម៉ូ​ ព្រម​ទាំង​ភ្ជាប់​ដោយ​សំណេរ​នៅ​ខាង​ក្រោម​វីដេអូ​នោះ​ថា​៖ «เป็นความสุขครั้งสุดท้ายของฉัน ก่อนที่ฉันจะถูกเพื่อนรักฆ่าและโยนฉันทิ้งลงในแม่น้ำเจ้าพระยา» «នេះ​គឺជា​ក្ដី​សុខ​ចុង​ក្រោយ​របស់​ខ្ញុំ​ មុន​នឹង​ខ្ញុំ​ត្រូវ​មិត្ត​សម្លា​ញ់​សម្លាប់​ហើយ​បោះ​ខ្ញុំ​ចោល​ចូល​ក្នុង​ទន្លេ​ចៅ​ផា​យ៉ា​»

សម្រាប់​​ការ​លើក​នេះ​គឺ​គ្រាន់​តែ​ជា​មតិ​របស់​សាធារណជន និង​អ្នក​តាមដាន​សាច់​រឿង​ករណី​ស្លាប់​ដោយ​សារ​ធ្លាក់​អូប័រ​លង់ទឹក​ស្លាប់​របស់​តេងម៉ូ​ តែប៉ុណ្ណោះ​ មិនមែន​ជា​សេចក្ដី​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ឬក៏​មាន​ការ​បញ្ជាក់​ពី​ភាគី​ពាក់ព័ន្ធ​ណាមួយ​នៅ​ឡើយ​ ខណៈ​ដែល​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​របស់​ថៃ​កំពុង​តែ​តាមដាន​ករណី​នេះ​បាន​ជិតស្និទ្ធ​ជា​ទី​បំផុត​ ដើម្បី​ចង់​ដឹង​ថា​តើ​ការ​ពិត​ជា​អ្វី​?

Share.