ក្រោយបញ្ចប់ព្រឹត្តិការណ៍ កីឡាសុីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្រុមជម្រើសជាតិទីម័រខាងកើត កំពុងបោះជំរុំហ្វឹកហាត់យ៉ាងសកម្មនៅប្រទេសកាតារ មុខជួបគោព្រៃកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២។

កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានបញ្ចេញបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសទីម័រខាងកើត និងត្រៀមការប្រកួតពានរង្វាន់ AFC Asian Cup Qualifiers ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២៕

Share.