យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន PFF បានប្រកាសតែងតាំងលោក Thomas Dooley ជនជាតិអាមេរិក វ័យ៦១ឆ្នាំ ជាគ្រូបង្វឹកថ្មី ជំនួសតំណែងលោក Scott Cooper ដែលបានលាលែងក្រោយចប់ព្រឹត្តិការណ៍ កីឡាករសុីហ្គេម លើកទី៣១ នៅវៀតណាម។

លោក Thomas Dooley នឹង​ទទួល​បន្ទុកដឹកនាំ​ក្រុមជម្រើសជាតិហ្វីលីពីន ក្នុងពានរង្វាន់​វគ្គ​ជម្រុះ AFC Asian Cup ចាប់ពី​ថ្ងៃ​ទី ៨ ដល់១៤ ខែ​មិថុនា នៅ​ប្រទេស​ម៉ុងហ្គោលី។

ក្រោយទទួលបានតំណែងជាគ្រូបង្វឹកថ្មីភ្លាមលោក Thomas Dooley ក៏បានកោះហៅខ្សែបម្រើប្រយុទ្ធ OJ Porteria របស់ក្រុមបាល់ទាត់ គិរីវង់សុខសែនជ័យ ចូលក្រុមជម្រើសជាតិហ្វីលីពីនផងដែរ៕

Share.