U17 កម្ពុជា ស្ថិតក្នុងពូល G ជាមួយម្ចាស់ផ្ទះអូស្ត្រាលី ចិន និង កោះម៉ារីណាខាងជើង សម្រាប់ការចាប់ឆ្នោតនៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ទ្វីបអាសុី AFC U17 ASIAN CUP BAHRAIN 2023។ ចំពោះវគ្គជម្រុះគ្រោងនឹងរៀបចំចាប់ពីថ្ងៃ១-៩ ខែតុលា ឆ្នាំ២០២២

U20 កម្ពុជា ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន(ម្ចាស់ផ្ទះ), លីបង់ និងសិង្ហបុរី នៃការចាប់ឆ្នោតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ទ្វីបអាសុី AFC U20 ASIAN CUP Uzbekistan 2023 Qualifiers។ ខណ:វគ្គជម្រុះគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

រូបមន្តនៃការប្រកួតវគ្គជម្រុះ ដោយគេយកម្ចាស់ផ្ទះបារ៉ែន ជាមួយក្រុមកំពូលតារាងទាំង១០ពូល (A,B,C,D,E,F,G,H,I,J) និងក្រុមលេខ២ល្អ ចំនួន៥ក្រុម ដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

លក្ខខណ្ឌពិសេស៖ ក្រុមដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួត FIFA U-17&U20 World Cup ឆ្នាំ 2023 ក្នុងនាមជាតំណាងរបស់ AFC។

ដូច្នេះប្រសិន U17 និង U20 កម្ពុជា អាចឡើងទៅកាន់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនោះយើងនឹងមានឱកាសឡើងទៅលេងពានរង្វាន់ពិភពលោក FIFA World Cup 2023៕

AFC U17 ASIAN CUP
AFC U20 ASIAN CUP
Share.