ក្រោយមានការបង្ហើបពីលោក ឡេង ណាវ៉ាត្រា អំពីការចាកចេញរបស់លោក យឹម តាស្រង់ ហើយមានវត្តមាន លោក ខាំ ភូរិ លោក សុខ ជំនោរ និងអ្នកស្រី យឹម សុជាតា មកកាន់តំណែងក្នុងផលិតកម្មកាឡាក់ស៊ីជំនួសវិញនោះ ពេលនេះលោក យឹម តាស្រង់ បានចេញការបកស្រាយ ដោយលោកចេញទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

តាមការបង្ហោះទាំងស្រុងរបស់លោក យឹម តាស្រង់ បានរៀបរាប់ថា ៖ «ខ្ញុំបាទ យឹម តាស្រង់ សូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 🙏🙏🙏 មិនត្រឹមតែជាមេដឹកនាំល្អគឺថែមទាំងជាបងប្អូនល្អនៅក្នុងការធ្វើការងារ💞 រយៈពេលរួមរស់ជាមួយ Galaxy គឺខ្ញុំមានភាពកក់ក្តៅណាស់ ទាំងឱកាស ធនធាន កិត្តិយស និងបទពិសោធន៍ថ្មីៗយ៉ាងច្រើន ខ្ញុំហាក់មិនដាច់អាល័យពី Galaxy ប៉ុន្តែប្អូនឃើញបងមានអាជីវកម្មផ្ទាល់ខ្លួន បើកក្រុមហ៊ុនផ្ទាល់ខ្លួនប្អូនមានតែជំរុញលើកទឹកចិត្ត លើកយោបល់ឱ្យដើរទៅមុខដោយស្នាមញញឹម និងអាចសហការគ្រប់ការងារសិល្បៈគ្រប់ពេលវេលា បងពិតជារំភើបនូវទឹកចិត្តដ៏ល្អនេះណាស់ 🙏»។

លោកបន្តថា «ហើយខណៈនេះខ្ញុំបាទក៏សូមអបអរសាទរអ្នកគ្រប់គ្រង និងទីប្រឹក្សាថ្មីគឺ លោក ខាំ ភូរិ លោក សុខ ជំនោរ និង អ្នកស្រី យឹម សុជាតា ដែលមកចូលជំនួសរួមដំណើរការងារGalaxy ឱ្យរឹតតែប្រសើរតទៅមុខទៀត🙏»។

បើតាមការសន្និដ្ឋានរបស់ហ្វេន គេបានព្យាករណ៍ថា លោក យឹម តាស្រង់ កំពុងដើរតាមគន្លងរបស់លោក ឡេង ណាវ៉ាត្រា ដែលជាមេលើវិស័យអចលនៈទ្រព្យហើយលោកអាចនឹងឈ្មោះជាឧកញ៉ាឆាប់ៗផងដែរ៕

Share.