
លោកអាចារ្យ ប៉ុន ស៊ីនួន តែងតែមានជាគំនិតល្អៗ មកចែករំលែកដើម្បីគតិទុកសម្រាប់អប់រំយ៉ាងល្អប្រសើរ។ យ៉ាងណាមិញថ្ងៃនេះត្រយងសូមលើកយកសំដី៥យ៉ាង ដែលអ្នកគួរសិក្សា ដើម្បីនិយាយចេញទៅត្រូវចិត្តអ្នកស្ដាប់។
ចង់ដឹងថាសម្ដីទាំង៥ យ៉ាងដែលនិយាយទៅត្រូវចិត្តអ្នកស្ដាប់មានអ្វីខ្លះ មាននៅខាងក្រោមនេះ៖
ទី១. និយាយស្គាល់កាលវេលា!
ទី២. និយាយតែពាក្យពិត!
ទី៣. និយាយពាក្យពិរោះ!
ទី៤. និយាយពាក្យមានប្រយោជន៍!
ទី៥. និយាយដោយចិត្តមានមេត្តាករុណា!
ពិតដូចជាពាក្យចាស់តែងក្រើនរំលឹកជារឿយៗថា មុននឹងនិយាយត្រូវរិះគិត គិតសិនសឹមគូរ មុននិយាយត្រូវគ្រលាស់អណ្ដាតឱ្យជុំ …។
លោកអាចារ្យ ប៉ុន ស៊ីនួន

