ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេសុី ដើម្បីចូលរួមក្នុងការប្រកួតមិត្តភាពអន្តរជាតិ International Club Friendly Match 2022 នាថ្ងៃទី២ ខែមិថុនា ខាងមុខ។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្លិបបាល់ទាត់ Terengganu FC និងក្រុមការងារ Echo Sports Management ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

ក្រោយចប់ការប្រកួតមិត្តភាពអន្តរជាតិនៅម៉ាឡេសុី ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងបន្តទៅចូលរួមវគ្គជម្រុះ AFC CUP 2022 ក្នុងពូល I ជាមួយក្រុម Young Elephants របស់ឡាវ, Viettel របស់​វៀតណាមនិង Hougang United របស់​សិង្ហបុរី នៅប្រទេសវៀតណាម៕

Share.