ក្រុមអធិរាជស Real Madrid បានក្លាយជាម្ចាស់ជើងឯក UEFA Champion League 2021/22 ក្រោយយកឈ្នះហង្សក្រហម Liverpool នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១-០ កីឡដ្ឋាន Stade de France នាប្រទេសបារាំង។

អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខ្សែប្រយុទ្ធ​របស់ក្រុម Real Madrid កីឡាករ Karim Benzema មានឱកាសក្នុងការស៊ុតបញ្ចូលទី៤៣ ប៉ុន្តែVAR (Video Assistant Referee) សម្រេចឲ្យគ្រាប់បាល់នេះស្ថិតនៅក្នុងជំហរ Off-Side។

ប៉ុន្តែយើងសង្កេតឃើញថាអ្នកចាំទី Alisson Becker, Konate, Fabinho, Van Dijk ឡើងមកខាងលើឈរហួស Benzema ទាំងអស់, ដោយឡែកមានតែខ្សែការពារ Robertson ម្នាក់ប៉ុណ្ណោះដែលឈរក្រោយ Benzema នៅក្នុងតំបន់អ្នកចាំទី។

យោងតាមច្បាប់ (Goalkeeper Positioning) បានឲ្យដឹងថា៖ ក្នុងករណីអ្នកចាំទីឡើងផុត ហើយមិត្តរួមក្រុម២នាក់យ៉ាងតិចនៅខាងក្រោយ នោះគេនិងគិតថាជាបាល់ជំហ Off-Side។ ក៏ប៉ុន្តែប្រសិនបើករណីអ្នកចាំទីឡើងទៅផុតមែន តែមានមិត្តរួមក្រុមច្រើនជាង២នាក់ នោះសម្រេចមិនមែនបាល់ Off-Side ឡើយ។

ដូច្នេះករណីនេះបើសិន Van Dijk និង Robertson មានគ្នាចំនួន២នាក់ ឈរនៅខាងក្រោយ Benzema នោះគេមិនផ្តល់បាល់នេះ Off-Side ឡើយ៕

Share.