មុន​នេះ​បន្តិច លោក​ ណុប បាយ៉ារិទ្ធិ បា​ន​ចេញមក​ទម្លាយ​​រឿង​មិន​ពេញ​ចិត្ត​មួយ​ ព្រោះ​តែ​មាន​អ្នក​លើក​ឡើង​ថា​បទ​ចម្រៀង​ខ្លួន​ថា​ជា​បទ​ចម្រៀង​សម្លាប់​ ឬ Killer Song ដោយ​លោក​លើក​ឡើង​តប​វិញ​ថា​​បទ​ចម្រៀង​របស់​លោក​មិន​ពិបាកហួសពីសមត្ថភាពរបស់អ្នកដែលចេះច្រៀង​នោះ​ទេ​។

​តារា​ចម្រៀង​ចាស់​វស្សា​ប្រចាំ​ផលិតកម្ម​​ ហង្សមាស​ និង​ជា​គណៈ​កម្មការ​កម្មវិធី​ប្រកួត​ចម្រៀង​លក្ខណៈ​អន្តរជាតិ​ Cambodian idol នៅ​ថ្ងៃ​ទី​៣០ខែ​ឧសភាឆ្នាំ​២០២២នេះ ​បាន​ចេញ​មកបង្ហោះ​សារ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ដោយ​លើក​យក​រឿង​ដែល​ពាក់ព័ន្ធ​នឹង​​ការ​ដែល​មាន​អ្នក​គិត​ថាបទ​ចម្រៀង​របស់​លោក​ បើ​សិន​បេក្ខជន​ហ៊ាន​ច្រៀង​ប្រាកដ​ជា​មាន​ភាគ​រយ​ធ្លាក់​ច្រើន​ជាង​ជាប់​។ ខាង​ក្រោម​នេះ​គឺជា​ការ​លើក​ឡើងរបស់​លោក​ ណុប បាយ៉ារិទ្ធិ​ នៅ​លើ​បណ្ដាញ​សង្គម​៖​

«មានមនុស្សជាច្រើនបានគិតថា ការប្រឡងចម្រៀងប្រសិនបើបេក្ខជនណាហ៊ានយកបទចម្រៀងរបស់ខ្ញុំទៅច្រៀងច្បាស់ជាធ្លាក់ ភាគរយធ្លាក់ច្រើនជាងជាប់ my songs is killer song គាត់តែងនិយាយថា បទចម្រៀងរបស់ខ្ញុំស្តាប់ស្រួល តែច្រៀងពិបាក ។ តែសម្រប់ខ្ញុំផ្ទាល់ខ្ញុំគិតថា បទចម្រៀងរបស់ខ្ញុំមិនពិបាកហួសពីសមត្ថភាពរបស់អ្នកដែលចេះច្រៀងដែរ ប្រសិនបើសមត្ថភាពពិតប្រាកដ្តមានការប្រុងប្រយ័ត្ន មិនមើលស្រាលលើបទចម្រៀងគាត់ប្រាកដក្តអាចច្រៀងបានយ៉ាងល្អ ជាក់ស្តែងដូចជាប្អូនប្រុសនី រតនា កាលពីពេលដែលគាត់ប្រឡងចម្រៀងកម្មវិធីCambodian idolគាត់ច្រៀងបទរបស់ខ្ញុំ «ស្រលាញ់អូនមិនខ្វល់ពីអារម្មណ៍អ្នកដ៏ទៃ» គាតច្រលងបានយ៉ាងពិរោះ ហើយល្អថែមទៀត គាត់នៅតែបន្តរដំណើរទៅមុខដោយជោគជ័យ នោះហើយដែលបង្ហាញថាគាត់មានសមត្ថភាពគ្រប់គ្រាន់ អាចច្តៀងបានគ្រប់បទចម្រៀងរបស់អ្នកចំរៀងផ្សេងៗ និងអាចច្រៀងបានគ្រប់ទំរង់នៃបទចម្រៀង ។ ដូច្នេះមិនស្ថិតនៅត្រង់ថាច្រៀងបទរបស់អ្នកចម្រៀងណាទេ អោយតែដឹងច្បាស់ថាបទនោះសក្តិសមនិងសម្លេងរបស់យើងឬអត់ លើសពីសមត្ថភាពពេកឬអត់ បើគិតថាអាចធ្វើបាន ប្រឹងប្រែងបន្ថែមច្បាស់ជាអាចធ្វើបានយ៉ាងល្អ៕»

ការ​លើក​ឡើង​របស់​តារា​ចម្រៀង​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​យល់​ស្រប​ទាំង​ស្រុង​ ដោយ​អ្នក​គាំទ្រ​ និង​យល់​ស្រប​ដូច​អ្វី​ដែល​ លោក ណុប បាយ៉ារិទ្ធ បាន​និយាយ​​ថា​ពិត​ជា​មិន​ខុស​នោះ​ឡើយ​ ជា​ពិសេស​មហាជន​បាន​លើក​យក​បទ​ចម្រៀង​ល្បី​ៗ​របស់​លោក​មក​ធ្វើ​ជា​ទកល្ហីករណ៍​ដូច​ជា​បទ «យូរយ៉ាងណាក៏ចាំ​» «ឃុំចិត្ត​» និង​បទ «យើង​ជា​អ្នក​ស្រែ​ ត្រូវ​ជឿ​អ្នក​ស្រែ​ដូច​គ្នា​» ជា​ដើម​៕

អត្ថបទ​ពាក់ព័ន្ធ ណុប បាយ៉ារិទ្ធិ៖

Share.