ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Alexandré Pölking បានប្រកួតមិត្តភាពចាញ់ បារ៉ែន ក្នុងលទ្ធផល ១-២ នៅខេត្ត Pathum Thani ប្រទេសថៃ នាកីឡដ្ឋាន BG យប់មិញនេះ។

១គ្រាប់របស់ក្រុមដំរីសឹកថៃ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Teerasil Daengda នៅនាទី៤’ ខណ:២គ្រាប់វាយបករបស់ក្រុមបារ៉ែន រកបានដោយ Ebrhim Alkhatal នាទី៤៥’+១ និង Hashim Sayed Isa នាទី៩០’+១។

ក្រោយចប់ការប្រកួតមិត្តភាព ក្រុមជម្រើសជាតិថៃ នឹងចេញដំណើរទៅកាន់ប្រទេសអ៊ូសបេគីស្ថាន ដើម្បីចូលរួមប្រកួតនៅក្នុងវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cup ជុំ​ទី៣ ដោយស្ថិតនៅពូល C ជាមួយម្ចាស់ផ្ទះអ៊ូសបេគីស្ថាន, ម៉ាល់ឌីវ និងស្រី​លង្កា៕

Share.