ភ្នំពេញ ៖ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិន ១.ឈ្មោះ ហ្វ ស៊ឹង Hu Xing ដាក់ពន្ធនាគារចំនួន២ឆ្នាំ ពិន័យ៤លានរៀលបង់ចូលថវិការដ្ឋ ២.ឈ្មោះ លី សឺយ័ន Li Shi Yuan ដាក់ពន្ធនាគារចំនួន២៥ឆ្នាំ ពិន័យ៨០លានរៀលបង់ចូលថវិការដ្ឋ ករណីរក្សាទុកដឹកជញ្ជូនជួញដូរគ្រឿងញៀនមួយចំនួនធំ។

ជនជាប់ចោទ១.ឈ្មោះ ហ្វ ស៊ឹង Hu Xing ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិចិន ២.ឈ្មោះ លី សឺយ័ន Li Shi Yuan ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិចិន  ជាប់ចោទពីបទ. ដឹកជញ្ជូន ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បទ. កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទ. ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅខណ្ឌចំការមន និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ (អាវុធAK មួយដើម អាវុធខ្លីមួយដើម បាញ់តដៃជាមួយសមត្ថកិច្ចពេលចបង្ក្រាប)៕

អត្ថបទ៖ ចតុមុខ

Share.