ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​ហ្វូតសាល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​២ ថៃ និង​វៀតណាម បាន​ដឹកដៃ​គ្នា​ទៅ​លេង​ក្នុង​ពានរង្វាន់ ​2021 FIFA Futsal World Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​លីទុយអានី ក្នុង​ខែ​​កញ្ញា -តុលា ខាង​មុខ ក្រោយ​យក​ឈ្នះ​គូ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​​អាស៊ី ទាំង​២​ប្រកួត​រៀងៗខ្លួន។

ការ​ប្រកួត​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ាន នេះ​ធ្វើ​ឡើង​នៅ​លើ​​ទីលាន Khorfakkan Futsal Club Hall ក្នុង​ទីក្រុង Khor Fakkan មិន​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​នោះ​ទេ ខណៈ​នេះ​ជា​ទឹកដី​កណ្ដាល​​ដែល​រៀបចំ​ឡើង​ដោយ​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC)។

លទ្ធផល​​ប្រកួត​​ក្នុង​វគ្គ​ជម្រុះ​មាន៖
*ជើង​ទី១ ថ្ងៃទី ២០ ឧសភា ២០២១ – អ៊ីរ៉ាក់ ២-៧ ថៃ
*ជើង​ទី២ ថ្ងៃ​ទី​២៥ ឧសភា ២០២១ – ថៃ ៤-០ អ៊ីរ៉ាក់

ខាង​ក្រោម​ជា​វីដេអូ​ប្រកួត​​​ជម្រុះ​ទាំង​២​ជើង​ក្នុង​គូ​នេះ៖

https://www.youtube.com/watch?v=c71ViFmtgl8&t=14s

*ជើង​ទី១ ថ្ងៃ​ទី​២៣ ឧសភា ២០២១ -វៀតណាម 0-0 លីបង់
*ជើង​ទី២ ថ្ងៃ​ទី២៥ ឧសភា ២០២១ -លីបង់ ១-១​ វៀតណាម (ឈ្នះ​គ្រាប់​បាល់​ក្រៅ​ដី)

ខាង​ក្រោម​ជា​វីដេអូ​ប្រកួត​​​ជម្រុះ​ទាំង​២​ជើង​ក្នុង​គូ​នេះ៖

https://www.youtube.com/watch?v=076du1HnYEI
https://www.youtube.com/watch?v=bDSbgcuMycs

ដូច្នេះ​រក​ឃើញ​ហើយ​​ក្រុម​តំណាង​ទ្វីប​អាស៊ី​ទាំង​៥ ទៅ​ចូលរួម​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ប្រទេស​លីទុយអានី ចាប់​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ មាន​ក្រុម​២៤ មក​ពី​តាម​ទ្វីប​នីមួយៗ។ ក្រុម​ទាំង​៥​របស់​ទ្វីប​អាស៊ី មាន​ជប៉ុន,អ៊ីរ៉ាក់,អ៊ូប៊ែគីស្ថាន,ថៃ និង​វៀតណាម៕

ក្រុមវៀតណាម
ក្រុមថៃ
Share.