នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ អាណត្តិទី៥នេះ គេសង្កេតឃើញមានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនបានចូលរួមដង្ហែរក្បួនឃោសនាតាមតម្រាយផ្លូវគ្រប់ច្រកល្ហកទូទាំងប្រទេស។ ដូចបណ្ដាគណបក្សផ្សេងៗដែរ ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់មធ្យោបាយឃោសនាភាគច្រើនដោយរថយន្តរថយន្ត ម៉ូតូ រឺម៉កទេសចរណ៍ គោយន្ត និងកង់ជាដើម ប៉ុន្តែជាការចាប់អារម្មណ៍នោះក៏មានអ្នកគាំទ្រខ្លះបានជិះសេះចូលរួមរួមឃោសនាបោះឆ្នោត។ ក្រៅពីជិះសេះ ក៏មានការដង្ហែរក្បួនឃោសនាតាមមធ្យោបាយផ្លូវទឹក ដោយប្រើទូកតូច និងទូធំពេញផ្ទៃទឹកផងដែរ។ សូមទស្សនារូពភាពមួយចំនួនដូចខាងក្រោម៖

Share.