ការប្រកួតជើង​ឯក​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup ជុំ​ទី៣ វគ្គជម្រុះប្រចាំពូល D កាន់តែខិតជិតមកដល់ហើយ​ ពោលគឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានសមាជិកចំនួន ៤ ដូចជា៖ កម្ពុជា, អាហ្វហ្គានីស្ថាន, ហុងកុង និង ម្ចាស់ផ្ទះឥណ្ឌា។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ FIFA Ranking របស់ក្រុមទាំង៤៖
– ឥណ្ឌា លេខរៀងទី ១០៦
– ហុងកុង លេខរៀងទី ១៤៧
– អាហ្វហ្គានីស្ថាន លេខរៀងទី ១៥០
– កម្ពុជា លេខរៀងទី ១៧១។

កាលបរិច្ឆេទការប្រកួតបើកឆាកវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប៖
– ថ្ងៃ​ទី​០៨ មិថុនា ២០២២ ហុងកុង ប៉ះ អាហ្វហ្គានីស្ថាន វេលាម៉ោង ៥:០០ល្ងាច ​​នៅកីឡដ្ឋាន Salt Lake
– ថ្ងៃ​ទី០៨ មិថុនា​ ២០២២ ឥណ្ឌា ប៉ះ កម្ពុជា វេលាម៉ោង ៨:៣០យប់​​ នៅកីឡដ្ឋាន Salt Lake៕

Share.