តំណាងអន្តរសភាIPAថ្លែងក្នុងសន្និសីទកាសែត

តំណាងប្រតិភូIPAដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះថាដំណើរការបោះឆ្នោតឃុំ សង្កាត់នៅកម្ពុជាបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ការថ្លែងនេះគឺបន្ទាប់ពីប្រតិភូបានធ្វើទស្សនកិច្ចស្វែងយល់ដំណើរការបោះឆ្នោតនៅឃុំចំនួន៣ និងការិយាល័យបោះឆ្នោតចំនួន៦ រួមនឹងស្ដាប់ការធ្វើបទបង្ហាញអំពីដំណើរការរៀបចំការបោះឆ្នោតដោយ គ.ជ.ប។

តំណាងប្រតិភូបន្តថាក្នុងដំណើរការចុះសង្កេតការណ៍បោះឆ្នោតនោះ ប្រតិភូសង្កេតឃើញថាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ តម្លាភាព ហើយគណបក្សនយោបាយទាំងអស់បានចូលរួមដោយសេរី៕

IPAគឺជាស្ថាប័នអន្តរសភា​អាស៊ាន​។ ស្ថាប័នមួយនេះបានបញ្ជូនប្រតិភូចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាប៉ុន្មានអាណត្តិមកហើយទាំងការបោះឆ្នោតតំណាងរាស្ត្រ និងឃុំ សង្កាត់៕

Share.