យោងតាមការចុះផ្សាយរបស់ Sport Express បានឲ្យដឹងថាក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវជួបជាមួយ រុស្សី ក្នុងការប្រកួតមិត្តភាពនៅខែកញ្ញាខាងមុន ខណ:ទីតាំងអាចនឹងនៅទីក្រុងតេហេរ៉ង់ ឬក៏ទីក្រុងម៉ូស្គូ។

ក្រុមជម្រើសជាតិរុស្សី ក្រោមការដឹកនាំរបស់លោក Valeri Karpin បានខកខានប្រកួតទាំងមិត្តភាព និងការប្រកួតផ្លូវការក្នុងពានរង្វាន់ផ្សេងៗ ចាប់តាំងពីថ្ងៃ២៤ ខែកុម្ភ: ឆ្នាំ២០២២ ពោលក្រោយឈ្លានពានចូលទឹកដីអ៊ុយក្រែន។

ខណ:ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានសម្រេចដកប្រទេសរុស្សីចេញពីវគ្គជម្រុះជុំចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតារ៕

Share.