អាមេរិក​- នេះ​ចាត់​ទុក​ជា​ដំណឹងដ៏​សោក​សៅ​មួយ​សម្រាប់​អ្នក​គាំទ្រ​តារា​ចម្រៀង​ Justin Biebers ព្រោះ​តែ​តារា​រូប​នេះ​បាន​​សម្រេច​ចិត្ត​លុប​ចោល​ការ​ប្រគំ​តន្ត្រី​នៅ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ Concert ចាប់​ផ្ដើម​ប្រគំ​ដោយ​សារ​តែ​​មាន​ជំងឺ​។

យោង​តាម​ការ​បង្ហោះ​លើ​ Story តាម​រយៈ​ Platform Instagram តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​បាន​សុំ​ទោស​ព្រោះ​តែ​ខ្លួន​ចាំ​បាច់​ត្រូវ​លុប​ចោល​ការ​ប្រគំ​តន្ត្រី​ដែល​ត្រៀម​នឹង​ប្រគំ​របស់​ខ្លួន​។

«ខ្ញុំ​ស្ទើរ​តែ​មិន​ច​ង់​ជឿ​សោះ​ថា​ខ្ញុំ​នឹង​និយាយ​ពាក្យ​នេះ​។ ខ្ញុំ​បាន​ព្យាយាម​និង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​ជំងឺ​របស់​ខ្ញុំ​បាន​ធូរ​ស្រាល​ប៉ុន្តែ​ជំងឺ​ខ្ញុំ​បែរ​ជា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។ បេះដូង​របស់​ខ្ញុំ​ឈឺចាប់​ណាស់​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​លុប​ចោល​ការ​ប្រ​គំ​តន្ត្រី​មួយ​ចំនួន​តាម​រយៈ​វេជ្ជបញ្ជា​របស់​ពេទ្យ​។ ជូន​ចំពោះ​អ្នក​ទាំងអស់​គ្នា​ ខ្ញុំ​ស្រលាញ់​អ្នក​ទាំង​អស់​គ្នា​ណាស់​ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​សំរាក​ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​»

ក្រោយ​ទទួល​បាន​ដំណឹង​ដ៏​សោកសៅ​នេះ​ អ្នក​គាំទ្រ​បាន​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​​ដែល​តារា​ចម្រៀង​រូប​នេះ​ស្រាប់​តែ​លុប​ចោល​ការ​ប្រគំ​តន្ត្រី​ភ្លាម​ៗ​ដូច្នេះ​៕

«Justin Bieber ទើប​តែ​ប្រកាស​ពី​ជំងឺ​ គាត់​ចាំ​បាច់​ត្រូវ​តែ​លុបចោល​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​។ក្រោយ​ខាន​ឃើញ​គាត់​៧​ឆ្នាំ​ ខ្ញុំ​ស្មាន​ថា​បាន​ឃើញ​ហើយ​ ប៉ុន្តែ​បែរ​ជា​លុបចោល​ទៀត​ ហើយ​បែរ​ជា​លុប​ចោល​រហូត​ដល់​ទៅ​៣​ដង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​មក​នេះ​។ ខ្ញុំ​​ពិត​ជា​ចង់​ទស្សនា​ណាស់​»

ខាងលើ​នេះ​គឺជា​មតិ​មួយ​ក្នុង​ចំណោម​ការ​បញ្ចេញ​មតិ​បង្ហាញ​ដ៏​ច្រើន​ស្ដី​​ពី​ការ​សោក​ស្ដាយ​របស់​អ្នក​គាំទ្រ​ដែល​ទន្ទឹងរង់ចាំ​ចង់​ទស្សនា​ Justin Bieber។

Share.