នៅ​រសៀលថ្ងៃពុធ ទី២៦ ខែ​ឧសភា ឆ្នាំ​២០២១ ​នេះ​ជើង​ខ្លាំង​ប្រដាល់​ Muay Thai ដែល​ជា​ជនជាតិ​បារាំង Antoine Pinto បាន​ប្រកាស​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន​ថា​រូប​គេ​ មាន​ឈាមជ័រ​ជា​ជនជាតិ​ខ្មែរ។ នេះ​ជា​ការ​ឆ្លើយ​តប​នឹង​​មហាជន​ដែល​ចោទ​សួរ​ថា​​គេ​ជា​​កូន​កាត់​ជនជាតិ​អាស៊ី មែន​ទេ?

បុរស​វ័យ​៣០ឆ្នាំ​រូប​នេះ បាន​សរសេរ​ជា​ភាសា​ថៃ ថា៖«តាម​ពិត​មាន​មនុស្ស​ជា​ច្រើន​សង្ស័យ​ថា​ខ្ញុំ​ជា​កូន​កាត់​មែនទេ? អ្នក​ខ្លះ​ថា​មុខ​របស់​ខ្ញុំ​មើល​ទៅ​ដូចជា​ជនជាតិ​អាស៊ី។ ខ្ញុំ​សូម​ឆ្លើយ​តប​វិញ​ថា​ការពិត​ទៅ​អ្វី​ដែល​គ្រប់​គ្នា​មិន​ទាន់​នោះ ប៉ាខ្ញុំ​ជា​ជនជាត​បារាំង​ កើត​នៅ​បារាំង​ផ្ទាល់។ ចំណែក​ម៉ាក់​ខ្ញុំ​ជា​ជនជាតិ​បារាំង កើត​នៅ​ប្រតេស​បារាំង​ដែរ។ តែ​ម៉ាក់ ខ្ញុំ​ជា​កូនកាត់​ខ្មែរ។ ដូច្នេះ​២៥%នៅ​ក្នុង​ខ្លួន​ខ្ញុំ មាន​ឈាម​ជ័រ​ជា​ជនជាតិ​អាស៊ី។ ខ្ញុំ​ក៏​ជា​ខ្មែរ​ដែរ»។

កីឡាករ​ខាង​លើ​ មាន​១.៨៣មែត្រ និង​ប្រកួត​ចន្លោះ​ពី​៧០គីឡូក្រាម ទៅ​៧៧គីឡូក្រាម ហើយ​​​ធ្លាប់​ប្រកួត​បាន​១៧២លើក ឈ្នះ​បាន​១៣៤លើក ចាញ់​៣៧លើក និង​ស្មើ​គ្នា​១លើក ព្រម​ទាំង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​​ចំនួន​៧៨ដង៕

Share.