តារា​ចម្រៀង​ Lee Jung Shin សមាជិក​របស់​ក្រុម​ចម្រៀង​ CNBLUE កំពុង​តែ​ជួប​ទុក្ខ​ធំ​ដោយ​សារ​តែ​ឪពុក​លោក​បាន​ទទួល​មរណ.ភាព​ហើយ​នា​ថ្ងៃ​​ម្សិលមិញ​(២៥​ ឧសភា​) ​នេះ​ដោយ​សារ​តែ​ជំងឺ​រ៉ាំរ៉ៃ​​។

ខណៈ​នេះ​ Lee Jung Shin កំពុង​តែ​ស្ថិត​នៅ​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៅ​ក្នុង​ពិធី​បុណ្យ​សព​ឪពុក​របស់​លោក​ ដោយ​ពិធី​បុណ្យ​រៀបចំ​ឡើង​យ៉ាង​ស្ងប់ស្ងាត់​​ ដោយ​មាន​តែ​សមាជិក​គ្រួសារ​និង​សាច់ញាតិ​​ស្និទ្ធស្នាល​តែ​ប៉ុណ្ណោះ​ចូលរួម​។​ កម្មវិធី​បុណ្យ​នឹង​​រៀបចំ​ឡើង​​រហូត​ដល់​ថ្ងៃ​ទី​២៨​​ខែ​ឧសភា ឆ្នាំ​២០២១​ខាង​មុខ​នេះ​។

អ្នក​គាំទ្រ​ក៏​ដូច​ជា​សាធារណជន​បាន​សម្ដែង​នូវ​ក្ដី​សោកស្ដាយ​និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ Lee Jung Shin ដែល​បាន​បាត់​បង់​លោក​ឪពុក​ដ៏​មាន​គុណ​៕

Telegram-Troryorng
Share.