នៅល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្លិបបាល់ទាត់បឹងកេត បានប្រកាសថាខ្សែបម្រើ លឹម អារុណរ៉េយមិន នឹងត្រូវបានផ្លាស់ទៅកាន់ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ២០២២នេះ។

ខ្សែ​បម្រើ​កូនកាត់ខ្មែរ-នូវែលសេឡង់ វ័យ​១៨ឆ្នាំ និង​មានកម្ពស់រហូត​ដល់​១,៨០ម៉ែត្ររូបនេះ ក៏ត្រូវបាន Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំ កោះហៅចូលការធ្វើតេស្ត​​​ទាំងដំណាក់កាលទី១ និងទី២ ដើម្បីត្រៀមជម្រើសរើសចូលរួម​ការប្រកួតពានរង្វាន់ AFF U19 Championship 2022 ដែលប្រទេសឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ៕

Share.