នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ប្រកាសចែកផ្លូវគ្នាជាមួយកីឡាករ DICKO IBRAHIM ABOU ក្រោយចូលរួមអស់រយ:ពេលកន្លះពាក់កណ្តាលរដូវកាលមកនេះ។

ខ្សែប្រយុទ្ធ DICKO IBRAHIM ABOU វ័យ២៣ឆ្នាំ ជំនាញជើងស្តាំ កម្ពស់១.៧៨ម៉ែត្រ ជនជាតិកូតឌីវ័រ ដែលកន្លងមកគេ​ធ្លាប់​ប្រកប​អាជីពនៅលីគកំពូលរបស់ប្រទេសថៃ លីគកំពូលបង់ក្លាដែស និងលីគនៅប្រទេសហ្គាណា ពេល​នេះ​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC នៅដើមរដូវកាល​ថ្មី​ឆ្នាំ​២០២២។

ក្រៅពីនេះក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ក៏បានប្រកាសចែកផ្លូវជាមួយកីឡាករ៤រូបផ្សេងៗទៀតដូចជា៖ ខ្សែការពារសញ្ជាតិអេហ្ស៊ីប SAYED MAHMOUD, កីឡាករ វី ច័ន្ទដារ៉ា ,កីឡាករ អេល តហៀត និងកីឡាករ សាន ចំរ៉ុង៕

Share.