កីឡាការិនីចំនួន២៥រូប ត្រូវបានកោះហៅចូលធ្វើតេស្តហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនារីកម្ពុជា ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Women’s Championship 2022 ដែលប្រទេសហ្វីលីពីន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយ វៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និង ឡាវ ខណ:ពូល A មានម្ចាស់ផ្ទះហ្វីលីពីន, ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, អូស្ត្រាលី និង ម៉ាឡេស៊ី។

បច្ចុប្បន្នម្ចាស់ផ្ទះក្រុមបាល់ទាត់នារីហ្វីលីពីន កំពុងហ្វឹកហាត់នៅប្រទេសទួរគី ដើម្បីត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF Women’s Championship ឆ្នាំ២០២២ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃ៤-៧ ខែកក្កដា ខាងមុខ៕

Share.