យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានឲ្យដឹងថាលោក SHIN TAE YONG នឹងដឹកនាំក្រុមឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម១៩​ឆ្នាំ AFF U19 Championship 2022 ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។

ក្រុមយុវជន​អាយុ​ក្រោម១៩​ឆ្នាំ របស់ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅពូល A សំបូរទៅដោយជើងខ្លាំងៗជាច្រើនដូចជាប្រទេសមីយ៉ាន់ម៉ា, វៀតណាម, ថៃ, ប្រ៊ុយណេ និង ហ្វីលីពីន ខណ:កម្ពុជា ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី​, ឡាវ​, ទី​ម័​រ​ខាងកើត និង​សិង្ហ​បុរី​។

បច្ចុប្បន្នកម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Gyotoku បានកោះហៅយុវជន​ចំនួន២៩​នាក់ ដើម្បីហ្វឹកហាត់​ចំនួន៣លើក​ មុន​ជម្រុះ​ត្រឹម ២៣​នាក់​ចុងក្រោយ ដើម្បី​ចេញទៅ​ប្រកួត​នៅ​ឥណ្ឌូនេស៊ី ដែល​គ្រោងនឹងចាប់ផ្តើមចប់ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​១៥ នៅ​ខែកក្កដា ឆ្នាំ​២០២២​៕

Share.