ប្រិយមិត្តបានដឹងហើយថាតារាចម្រៀងសំឡេងពីរោះរណ្ដំលោក ឆន សុវណ្ណារាជ បានបាត់បង់អ្នកមានគុណដោយសារតែជំងឺលើសឈាមនិងគាំងបេះដូង។ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានកោរសក់និងតាំងចិត្តបួសមុខភ្លើងក្នុងនាមជាកូនប្រុសកតញ្ញូដើម្បីសងគុណ និង ជាស្ពានបុណ្យចម្លងដួងវិញ្ញាណក្ខន្ធអ្នកម្ដាយទៅកាន់សុគតិភព។
យ៉ាងណាមិញ ថ្ងៃនេះសំបករូបកាយអ្នកម្ដាយរបស់ម្ចាស់បទ «អូនទៅបានបើបងដេញ» ត្រូវបានព្រះអគ្គីលេបត្របាក់អស់ បន្សល់ទុកតែត្រឹមក្ដីសោកសង្រេងនិងអាឡោះអាល័យសម្រាប់បងប្អូនសាច់ញាតិនិងក្រុមគ្រួសារ។
ត្រយងសូមបង្ហាញជូនរូបភាពតារាចម្រៀងលោក ឆន សុវណ្ណារាជ កោរសក់សាងផ្នួសបួសជាសង្ឃគ្រងចីពរចំនួន ៥សន្លឹកនៅក្នុងពិធីបុណ្យសពរបស់ អ្នកម្ដាយមានឈ្មោះហៅថាលោកស្រី លី សុខា បានទទួលមរណភាពនៅវ័យ៦០ឆ្នាំ ដូចខាងក្រោម៖





