យោងតាមការបញ្ជាក់របស់ Goal Thailand បានឲ្យថាក្លិបបាល់ទាត់ Buriram United សមាជិកលីគកំពូលរបស់ប្រទេសថៃ បានប្រកាសជាផ្លូវការក្នុងការនាំយកសមាជិកថ្មី ខ្សែប្រយុទ្ធ Frank Castañeda ពីក្លិប Warta Poznań របស់ប្រទេសប៉ូឡូញ។

កីឡាករ Frank Castañeda គឺជាអតីតប្រធានក្រុមរបស់ក្លិប Sheriff Tiraspol ព្រមទាំងបានចូលលេងក្នុងជំនួបឈ្នះ Real Madrid ២-១ និងបង្ហាញវត្តមានលេងតទល់នឹង Inter Milan និង Shaktar DonetSK នៅក្របខណ្ឌ UEFA Champions League ឆ្នាំមុនផងដែរ។

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ សញ្ជាតិកូឡុំប៊ីរូបនេះ នឹងពាក់អាវលេខ១០របស់ក្លិបបាល់ទាត់ Buriram United ចាប់រដូវកាលក្រោយ ២០២២/២៣ តទៅ៕

Share.