គណៈកម្មការ​រៀបចំ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC U-23 Asian Cup បាន​រក​ឃើញ​ម្ចាស់ជើងឯក​ហើយ ក្រោយក្រុម​​អារ៉ាប៊ីសាអ៊ូឌីត យកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អ៊ូបេគីស្ថាន ក្នុងលទ្ធផល ២-០ នាយប់ថ្ងៃទី១៩ ខែមិថុនា នៅកីឡដ្ឋាន​ Milly Stadium។

ខាងក្រោមនេះគឺជាវីដេអូនៃវគ្គផ្តាច់ព្រ័ត្រ AFC U23 Asian Cup 2022៖

https://youtu.be/GWpNn09Jxv8

ដោយ​ឡែក​កម្មវិធី​ប្រកួត​វគ្គ​ចំណាត់​ថ្នាក់​លេខ៣ កាលពី​ថ្ងៃ​ទី​១៨ មិថុនា៖
-ជប៉ុន ៣-០ អូស្រ្តាលី វេលា​ម៉ោង​៦ល្ងាច លើ​ទីលាន​កីឡដ្ឋាន Pakhatakor Stadium។

https://youtu.be/eW5Q5ssF6hU
​វគ្គ​ចំណាត់​ថ្នាក់​លេខ៣

ពានរង្វាន់ 2022 AFC U-23 Asian Cup ជុំ​ចុងក្រោយ​នេះ​ធ្វើ​ឡើង​នៅ​ ២ទីក្រុង​និង​៤កីឡដ្ឋាន​នៅ​អ៊ូបេគីស្ថាន ដោយ​តម្រូវ​ឱ្យ​ដែល​​ខ្លាំង​ជាង​គេ​ សល់​ចុងក្រោយ​ទាំង​១៦ក្រុម ចែក​ជា​៤ពូល​ ដើម្បី​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ស្វែង​រក​អ្នក​ខ្លាំង​ជាង​គេ​តាម​ពូល​មាន​លេខ១​និង​លេខ២ មាន​ឈ្មោះ​បន្ត​ទៅ​លេង​វគ្គ​៨ក្រុម​ចុងក្រោយ​រហូត​ជម្រុះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Share.