បន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញបញ្ជូននគរបាលប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូងម្នាក់ទៅកាន់តុលាកា ក្រោយយកដំបងវាយលើអធិការរងស្រុកកំរៀងបណ្តាលឲ្យរងរបួស។

កម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិកស្រាល នៃស្មងការនគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ក្រោយការបញ្ជូនជនបង្កពីទីតាំងកើតហេតុស្រុកកំរៀង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះនគរបាលជំនាញបានសាកសួរ និងបំពេញបែបបទរួចបញ្ជូនជនបង្កបន្តទៅកាន់តំណាងអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី។

ជនបង្កឈ្មោះហេង គឹមស៊ាង នាយរងប៉ុស្តិច្រកទ្វាអន្តរជាតិដូង រីឯជនរងគ្រោះមានឈ្មោះហែម វិបូឡា មានតួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ប្រចាំការនៅច្រកទ្វាអន្តរជាតិដូងជាមួយជនបង្កដែរ។

ប្រភពដដែលបន្ថែមថា ក្រោយប៉ះសម្តីគ្នាតិចតួច រំលងបាន ២ថ្ងៃ ហើយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះហេង គឹមស៊ាង បានដើរតម្រង់ទៅរកឈ្មោះ ហែម វិបូឡា ដោយកាន់ដំបងមួយកំំណាត់ផងដែរហើយបានវាយទៅលើជនរងគ្រោះតែម្តង បណ្តាលឲ្យបែកក្បាល និងត្រង់ចង្ការងរបួសឈាមស្រោចពេញដងខ្លួន ទើបជនរងគ្រោះបានចូលដាក់ពាក្យបណ្តឹងដល់នគរបាលស្រុកតែម្តង៕

អត្ថបទ៖​ ប៉ោយប៉ែត

Share.