ត្រឹមតែមួយភាគដំបូងរឿង «My Roommate is a Gumiho» របស់ទូរទស្សន៍ TVN ទាក់ចិត្តអ្នកទស្សនាបានយ៉ាងច្រើនព្រោះតែសាច់រឿងជក់ចិត្តពិសេសមានទាំងសំណើចនិងមនោសញ្ចេតនា។
យោងតាម Media outlets កាលពីម្សិលមិញនេះ(២៦ ឧសភា) ទូរទស្សន៍ខ្សែកាប TVN បានបញ្ចាំងភាគដំបូងនៃរឿង «My Roommate is a Gumiho» ឬ «មិត្តរួមបន្ទប់ខ្ញុំជាកញ្ជ្រោងកន្ទុយ៩»។ គ្រាន់តែបញ្ចាំងមួយភាគប៉ុណ្ណោះអត្រាអ្នកទស្សនាគិតជាភាគរយទូទាំងទីក្រុងមានចំនួន ៥.៩% នឹងឡើងខ្ពស់បំផុតរហូតដល់ ៦.៦%។ ខណៈចំនួនទស្សនាគិតជាភាគរយមានចំនួន ៥.៣% ហើយឡើងខ្ពស់បំផុតរហូតដល់ ៥.៧%។ រឿងភាគថ្មីរបស់ «TVN» នេះស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមរឿងបញ្ចាំងនៅក្នុងថ្ងៃ ពុធ-ព្រហស្បតិ៍។

ភាគទីមួយនៃរឿងនេះបង្ហាញពី Lee Dam (សម្ដែងដោយ Hyeri) ក្មេងស្រីកើតឆ្នាំ១៩៩៩ ចៃដន្យបានលេចត្បូងគុជកញ្ជ្រោងអាយុ៩៩៩ Shin Wo Yeon (សម្ដែងដោយ Jang Ki Yong) ព្រោះហេតុនេះធ្វើឱ្យអ្នកទាំងពីរក្លាយជាមិត្តរួមបន្ទប់ត្រូវស្នាក់នៅជាមួយគ្នា។ ត្បូងគុជកញ្ជ្រោងគឺជាក្ដីសង្ឃឹមចុងក្រោយដែលជួយឱ្យ Shin Woo Yeon ក្លាយជាមនុស្ស ព្រោះគេគឺជាកញ្ជ្រោងកន្ទុយ៩។ ថ្ងៃមួយ Lee Dam ខូចចិត្តរឿងស្នេហាផឹកស្រាស្រវឹងខ្លាំង ប៊ិះនឹងធ្លាក់ សំណាងល្អបាន Shin Woo Yeon ជួយកុំឱ្យនាងធ្លាក់តែចៃដន្យអាក្រក់ Lee Dam វាយក្បាលពោះរបស់ Shin Woo Yeon ធ្វើឱ្យត្បូងគុជកញ្ជ្រោងរបស់គេធ្លាក់ចូលទៅក្នុងមាត់របស់នាង។ នៅពេលដែល Lee Dam ដឹងខ្លួន Shin Woo Yeon បានបង្ហាញរូបរាងពិតជាកញ្ជ្រោងកន្ទុយ ៩ឱ្យនាងបានឃើញ ហើយស្នើសុំឱ្យពួកគេរស់នៅជាមួយគ្នាដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នា។
ភាពយន្តភាគ «My Roommate is a Gumiho» ជារឿងដែលថតតាមលំនាំ Webtoon ដ៏ពេញនិយមដែលមានឈ្មោះដូចគ្នា។ ភាគដំបូងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាព្រោះតែការសម្ដែងដ៏ស៊ីចង្វាក់និងភាពស័ក្ដិសមគ្នារវាងតួអង្គឯកទាំងពីរ ជាពិសេសគឺចំណុចសង្ស័យនិងចំណោទបញ្ហាដែលទាញឱ្យអ្នកទស្សនាមានចម្ងល់ហើយតាមដានភាគបន្ទាប់ចង់ដឹងថារឿងរ៉ាវបន្ទាប់នឹងទៅជាយ៉ាងណា?

